Connect with us

សេដ្ឋកិច្ច

កសិករនីន រិទ្ធីចាប់របរចិញ្ចឹមកង្កែប​៥ ឆ្នាំ​ ធ្វើឱ្យជីវភាពធូរធាជាងមុន

បានផុស

នៅ

របរចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារក៏ដូចជាការចិញ្ចឹមត្រីក្នុងតង់ឬអាងបា្លស្ទិចឬអាងស៊ីម៉ង់ក៏អាចទទួលផលបានដូចៗគ្នាដោយប្រើប្រាស់ពេលវេលាចិញ្ចឹមចាប់ពី២ទៅ៣ខែប៉ុណ្ណោះ។

លោក នីន រិទ្ធី កសិករចិញ្ចឹមកង្កែប រស់នៅក្នុងឃុំរាម ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា គ្រួសារលោកចិញ្ចឹមកង្កែបក្នុងអាងដាក់ថង់ប្លាសិ្ទចរយៈពេល៥ឆ្នាំបានធ្វើឱ្យជីវភាពគ្រួសារធូរធាច្រើនក្នុងនោះមានការបង្កាត់ពូជកង្កែបផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រិទ្ធី បន្តទៀតថាបច្ចុប្បន្នគេចិញ្ចឹមច្រើនប្រើតង់កៅស៊ូ តែចំពោះលោកចិញ្ចឹមធ្វើជាអាងប្លាស្ទិច ឬអាងស៊ីម៉ង់ដែលមានប្រវែង៤ម៉ែត្រ៤ជ្រុងអាចដាក់បានកូនកង្កែបចំនួន១ ពាន់ក្បាល ដោយការចិញ្ចឹមប្រើរយៈពេល​២ ទៅ៣ខែ។

លោក នីន រិទ្ធីក៏បានចែករំលែកបទពិសោធន៍ថា ក្នុងនោះការប្រើប្រាស់ពូជកង្កែបក៏ត្រូវការជ្រើសរើសផងដែរដោយមានពូជកង្កែបមកពីថៃនិងពូជកង្កែបមកពីវៀតណាមដោយលោក រិទ្ធី ថាការចិញ្ចឹមពូជកង្កែបថៃប្រើប្រាស់ពេលវេលាយូរបន្តិចតែបើពូជកង្កែបពីវៀតណាមស្រាលឆាប់បានបញ្ចេញលក់លើទីផ្សារ។

លោក ថាការចិញ្ចឹមកង្កែបតូចតាចនេះអាចរកចំណូលបាន២០០ទៅ៣០០ដុល្លារហើយកង្កែបទៀតសោតមិនខ្វះទីផ្សារនោះទេ ដោយមានឈ្មួញមករកទិញដល់ផ្ទះតែម្តង៕ ដោយៈ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម