Connect with us

ព័ត៌មានជាតិ

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មីមួយទៀត​ នឹងផុសរូបរាងឡើង ក្នុង​ឧទ្យាន​ជាតិ​បុទុម​សាគរ​ ខេត្ត​កោះកុង

បានផុស

នៅ

​​រដ្ឋាភិបាល​ បានសម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយទៀត​ លើ​ផ្ទៃដី​១​ម៉ឺន​ហិកតា ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ ខេត្តកោះកុង​ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​លិខិត​របស់​ទីស្តី​ការគណៈរដ្ឋមន្ត្រី​ ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ ​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ព្រះរាជាណាចក្រ​កម្ពុជា ​ចុះ​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ទំហំ​១​ម៉ឺន​ហិកតា​ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ ខេត្ត​កោះកុង​ឲ្យ​ក្រុមហ៊ុន Royal Group Co., Ltd​ ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​តាមរយៈ​លិខិត​ដដែល​បាន​បន្ត​ថា ​រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ក្រសួងបរិស្ថាន​ ត្រូវ​ចុះ​ពិនិត្យ​សិក្សា​អំពី​ទីតាំង ​ដែល​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កោះកុង​ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ដើម្បី​កំណត់​ទីតាំង​ដី​ជាក់ស្ដែង​ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​ក្រុមហ៊ុន​ ក្នុង​ការ​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ចំណែក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ត្រូវ​បំពេញ​បែបបទ​និង​នីតិវិធី​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ​កាល​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ រដ្ឋបាល​ខេត្ត​កោះកុង​ បាន​រៀបចំ​កិច្ចប្រជុំ​សិក្សា​លម្អិត​អំពី​ទីតាំង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្នុង​ឧទ្យាន​ជាតិ​បុទុម​សាគរ​ ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​តា​នូ​ន និង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​ ដោយមាន​ការចូលរួម​ពី​លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​ខេត្តកោះកុង​។

​លោក សុខ សុ​ទ្ធី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២៤​ វិច្ឆិកា​នេះ​ថា ​ជា​លទ្ធផល អង្គប្រជុំ​បាន​ឯកភាព និង​គាំទ្រ​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដើម្បី​ការអភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។ លោក​បាន​បន្ត​ថា​ ក្រុមការងារ​ស្នើសុំ​ឲ្យ​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ជីវចម្រុះ​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។ បន្ថែម​ពីលើ​នេះ ក្រុមការងារ​នឹង​ចុះទៅពិនិត្យ​ទីតាំង​ទាំងអស់ ​ក្នុង​ឧទ្យាន​ជាតិ​បុទុម​សាគរ ក្នុង​គោលបំណង​សិក្សា​លម្អិត​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ឲ្យ​បាន​ជាក់លាក់​។​

​លោក​បាន​បន្ថែម​ទៀត​ថា ​«​ការ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ជួយ​ឲ្យ​ខេត្តកោះកុង​ មានការ​រីកចម្រើន​ ដោយ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​។ ​ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ថា ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្នឹង​ គេ​ធ្វើ​អ្វីខ្លះ​នោះ​ទេ​គេ​កំពុង​សិក្សា​សិន​»​។​ ​យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់​ថា ​នៅ​ពេល​គេ​សិក្សា​ទីតាំង​លំអិត​ហើយ​ គេ​នឹង​បើក​មា​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​បើ​យោង​តាម​ការ​លើកឡើងរ​បស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៩​កន្លងទៅ ប្រទេស​កម្ពុជា បង្កើត​បាន​នូវ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៥៤​ក្នុង​នោះ មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ៤៦៥​ក្រុមហ៊ុន និង​កម្មករ ដែល​កំពុង​បម្រើ​ការងារ​ជាង ១,២ សែន​នាក់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ខេត្តកោះកុង​ មាន ៥ ចំណុច​លើស​គេ សូម្បី​កំពង់សោម​ក៏​មិន​អាច​មក​ប្រជែង​បានដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម