សេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញភាគីពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន
ភ្នំពេញ៖ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានស្នើ និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ នៃផ្នែករាជរដ្ឋាភិបាល អនុគណៈកម្មការគ្រប់គ្រងច្រកចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បន្តខិតខំ សហការឱ្យកាន់តែជិតស្និទ្ធជាមួយផ្នែកឯកជនបន្ថែមទៀត និងយកចិត្តទុកដាក់ តាមដានរាល់បញ្ហារបស់ផ្នែក ឯកជនឱ្យជាប់ជាប្រចាំ និងដោះស្រាយទៅតាមករណីជាក់ស្តែង។
លោក អគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ ជំរុញដោះស្រាយពិសេសពាក់ព័ន្ធរយៈពេលនៃការធ្វើចត្តាឡីស័ក ការកំណត់សណ្ឋាគារសម្រាប់ស្នាក់នៅកំឡុងពេលធ្វើចត្តាឡីស័កជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគិន។

ការជំរុញនេះបានធ្វើឡើងនៅវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៃកិច្ចប្រជុំក្រុមការងារ “ក្រុម ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីបន្តពិនិត្យដោះស្រាយបញ្ហារបស់វិស័យឯកជន ដែលកំពុងប្រឈមក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺវីរុសកូវីដ-១៩ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) ដឹកនាំកិច្ចប្រជុំ “ក្រុម ឃ”។
លោក អគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តទៀតថា ការដោះស្រាយនៅតែអាចរក្សាបានការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងរក្សាបាននូវសកម្មភាពធុរកិច្ច ជាមួយនឹងការរក្សាបាននូវឧត្តមប្រយោជន៍ សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះថា កិច្ចការទាំងនេះ គឺជាអាទិភាព រួមចំណែកធានាបានបរិយាកាសល្អប្រសើរសម្រាប់វិស័យឯកជន សម្រាប់ការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយ វិបត្តិកូវីដ-១៩។

លោក អគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលការងារខាងផ្នែកឯកជន ពិសេស “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងបានលើកទឹកចិត្តដល់សភាពាណិជ្ជកម្មកម្ពុជាឱ្យបន្តនូវតួនាទីជាអ្នកសម្របសម្រួលក្រុមការងារខាងផ្នែកវិស័យឯកជន សំដៅធ្វើឱ្យវិស័យឯកជនកាន់តែមានជវភាព(ភាពនៃសន្ទុះ) ភាពជាម្ចាស់ និងជាដៃគូរឹងមាំរបស់រាជរដ្ឋាភិបាល រួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ-១៩ ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
គួរបញ្ជាក់ថាកង្វល់អាទិភាពរបស់វិស័យឯកជនដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់និវាសនជន ម្ចាស់អាជីវកម្ម និយោជិក និងវិនិយោគិន ដែលធ្វើដំណើរចូលមកកម្ពុជា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុសកូវីដ-១៩។ កង្វល់នេះ ត្រូវបាន ពិភាក្សារកដំណោះស្រាយម្តងរួចហើយ នៅក្នុងកិច្ចប្រជុំរវាងវិស័យឯកជន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?