ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្នើក្រុមហ៊ុននាំពលករកម្ពុជាទៅបម្រើការងារលើផ្នែកកសិកម្មនៅអូស្ត្រាលី ស្របច្បាប់
លោក វេង សាខុន ស្នើក្រុមហ៊ុន Lexmin Pty Ltd Cambodia ខិតខំឲ្យអស់ពីលទ្ធភាពក្នុងការនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មក្នុងប្រទេសអូស្ត្រាលីត្រឹមត្រូវ ស្របច្បាប់ ដើម្បីទទួលបានមេរៀន បទពិសោធន៍ល្អៗ យកមកអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមទៀត។
ការស្នើសុំនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង លោក Robert K.Chelliah នាយកក្រុមហ៊ុន Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្ម ស្ដីពី “ការជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គ និង ការពង្រឹងសមត្ថភាពកសិករ ដើម្បីទទួលបានឱកាសការងារនៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្ត្រាលី “។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចាក់ទុកអនុស្សរណៈនេះ នឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងការកសាងភាពជាដៃគូអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតកម្មដំណាំ ការកែច្នៃ ប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និង នវានុវត្តន៍។ ជាពិសេស នឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងការជំរុញផលិតភាព និង ពិពិធកម្មដំណាំសរីរាង្គឲ្យកាន់តែល្អប្រសើរឡើង។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ក្រៅពីនេះ MOU នេះ ពិតជាចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម ទីផ្សារក្នុង និង ក្រៅប្រទេស បង្កើតឱកាសការងារ បង្កើនសមត្ថភាពបច្ចេកទេសដល់កសិករ បង្កើនប្រាក់ចំណូល ស្របតាមអភិក្រម “រដ្ឋ -ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម”។
ដើម្បីទទួលបានជោគជ័យដូចការរំពឹងទុក លោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្រុមហ៊ុនគួរស្វែងរកដៃគូដែលមានសក្ដានុពលផលិតដំណាំបន្ថែមទៀតក្រៅពីម្រុំ ស្លឹកគ្រៃ និង ខ្ញីខ្មៅ ដែលក្រុមហ៊ុនកំពុងផលិត និង ពង្រីកផលិតកម្មកែច្នៃជាអាហារបន្ថែមសម្រាប់សុខភាពផងដែរ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន គួរតែស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីពង្រីកវិសាលភាព នៃផលិតកម្មរបស់ខ្លួនឲ្យអស់លទ្ធភាព ប្រយោជន៍ដើម្បីជួយជំរុញ និង លើកកម្ពស់ផលិតកម្មដំណាំសរីរាង្គក្នុងស្រុក និង ធ្វើការនាំចេញ។
ដោយឡែក ចំពោះជំហានទី ០២ នៃគម្រោងផ្តល់ឱកាសការងារជូនកសិករទៅបម្រើការតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្ត្រាលី នាពេលអនាគត លោករដ្ឋមន្ត្រី បានបញ្ជាក់ថា « ខ្ញុំសូមផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំឲ្យក្រុមហ៊ុនខិតខំឲ្យអស់ពីលទ្ធភាពក្នុងការពុះពារនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្ម ក្នុងប្រទេសអូស្ត្រាលីត្រឹមត្រូវ ស្របច្បាប់ ដើម្បីទទួលបានមេរៀន និងបទពិសោធន៍ល្អយកមកអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន។ ករណីនេះ ក្រសួង នឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាងតាមការចាំបាច់»៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ