ព័ត៌មានជាតិ
ស្ថានីយតម្លៃជិត ២លានដុល្លារនៅស្ទឹងត្រែង អាចផ្គត់ផ្គង់កូនត្រីពូជខេត្តភូមិភាគឦសាន
ខេត្តស្ទឹងត្រែង៖ ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជ ដ៍ធំមួយនៅខេត្តស្ទឹងត្រែង ដែលចំណាយថវិការបស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ នៅលើផ្ទៃដីជាង១០ហិកតា គ្រោងបញ្ចប់ការសាងសង់នៅចុងខែសីហាឆ្នាំ ២០២១នេះ។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជនេះ មានទីតាំងនៅចំណុចអូរខ្លុង ភូមិឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយចំណាយថវិកាជាងមួយលានប្រាំពីសែនដុល្លារ រហូតមកដល់ថ្ងៃទី ០៧ខែសីហានេះសម្រេចបាន ៩៥% ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងខែសីហាឆ្នាំ២០២១នេះ។

លោកប្រធានមន្ទីរកសិកម្មបានបន្តថា នៅពេលស្ថានីយសាងសង់រួចរាល់ អាចផលិតកូនត្រីក្នុងមួយឆ្នាំរហូត ៣លានកូន ហើយអាចផ្ទេរបច្ចេកទេសដល់កសិករ ទាំងការផលិតកូនត្រី ក៍ដូចជាការចិញ្ចឹមត្រីសាច់ ដោយផ្តោតជាសំខាន់ ទៅលើការបណ្តុះបណ្តាលយកសិករឲ្យក្លាយទៅជាគ្រូ និងជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្ម ឲ្យមាននៅតាមមូលដ្ឋាន។
លោកបន្តថា ទាំងការផលិតកូនត្រី ការផលិតត្រីសាច់ ការរៀបចំកន្លែងភ្ញាស់ពូជត្រីសំខាន់ៗនៅស្ថានីយដ៍ធំមួយនេះ អាចបំពេញសេចក្តីត្រូវការនិងផ្គត់ផ្គង់កូនត្រីសំរាប់ខេត្តនៅភូមិភាគឥសាន្ត។
លោកស្រី សមវិចិត្រ ប្រធានខណ្ឌបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា ស្ថានីយស្រាវជ្រាវនេះ អាចផលិតកូនត្រី ដែលមានគុណភាពល្អ អាចចែកជូនដល់កសិករក្រីក្រ និងមួយចំនួនទៀតអាចយកលក់ទៅឲ្យកសិករក្នុងតម្លៃធូរថ្លៃ ដោយមានកន្លែងចិញ្ចឹមត្រីគំរូផង និងជាកន្លែងបណ្ដុះបណ្ដាលបង្ហាញដល់កសិករផងដែរ។

លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ស្ថានីយអាចផលិតនិងភ្ញាស់កូនត្រីមានតម្លៃសេដ្ឋកិច្ច ដូចជាត្រីខ្យា ត្រីត្រសក់ ត្រីព្រួល ជាដើម ដែលជាពពួកត្រីមានតម្រូវការលើទីផ្សារ អាចជំរុញកសិករងាកមកចិញ្ចឹមបង្កើតប្រាក់ចំណូលកាន់តែល្អ។
លោកបន្ថែមថា មួយចំណែកទៀតផ្នែកជលផល អាចមានលទ្ធភាពជួយកែប្រែកសិករនិងអ្នកនេសាទ ដែលធ្លាប់តែពឹងផ្អែកលើធនធានធម្មជាតិ ឲ្យក្លាយទៅជាកសិករចិញ្ចឹមត្រីនេះជាការបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ទៅតាមច្បាប់ស្តីពីជលផល ដើម្បីកាត់បន្ថយដល់ការធ្វើនេសាទហួសកំរិត។

នេះជាលើកទីមួយហើយ ដែលខេត្តស្ទឹងត្រែងមាន ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជ សម្រាប់ផ្តល់បច្ចេកទេស និងចែកចាយពូជត្រី ទៅវារីវប្បកម្មជាលក្ខណៈគ្រួសារ ឈានទៅធ្ចើជាម្ចាស់ក្នុងការផលិតកូនត្រី និងធ្វើជាអ្នកចែកចែកចាយពូជត្រីទៅតាមបណ្តាខេត្តនិងទៅប្រទេសជិតខាងផងដែរ៕
អត្ថបទ៖ ងិន លីម

-
សន្តិសុខសង្គម២៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល