សេដ្ឋកិច្ច
កំពង់ផែដ៏ធំរបស់ចិនមានអ្នកឆ្លង Delta ធ្វើឲ្យបារម្ភខ្វះទំនិញទូទាំងពិភពលោក
ការបិទផ្នែកខ្លះនៃកំពង់ផែដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ប្រទេសចិនដោយសារការផ្ទុះកូវីដ-១៩បានបង្កើនជាកង្វល់ថ្មីអំពីផលប៉ះពាល់ដល់ពាណិជ្ជកម្មជាសកល។
កាលពីថ្ងៃពុធ សេវាកម្មជាច្រើនត្រូវបានបិទនៅកំពង់ផែ Ningbo-Zhoushan បន្ទាប់ពីបុគ្គលិកម្នាក់បានឆ្លងកូវីដ-១៩ប្រភេទវីរុសបំប្លែងខ្លួន Delta។

កំពង់ផែសំខាន់ Ningbo-Zhoushan នៅភាគកើតប្រទេសចិនគឺជាកំពង់ផែធំបំផុត និងមមាញឹកខ្លាំងលំដាប់ទី៣នៅក្នុងពិភពលោក។ ការបិទបានគំរាមកំហែងដល់រអាក់រអួលបន្ថែមទៀតលើការសង្វាក់ផ្គត់ផ្គង់នៃទំនិញសម្រាប់រដូវបុណ្យណូអែលដ៏សំខាន់ខាងមុខ។
ការបិទស្ថានីយ៍នៅលើកោះ Meishan រហូតដល់មានការជូនដំណឹងបន្ថែមនឹងកាត់បន្ថយសមត្ថភាពរបស់កំពង់ផែសម្រាប់ការដឹកជញ្ជូនទំនិញប្រហែលជាមួយភាគបួន។
យោងតាមសន្ទទស្សន៍ដឹកជញ្ជូនសកល Freightos Baltic បង្ហាញថា វាបានកើតឡើងស្របពេលទៅនឹងតម្លៃដើមនៃការដឹកជញ្ជូនពីប្រទេសចិន និងអាស៊ីអាគ្នេយ៍ទៅកាន់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ដល់កំណត់ត្រាមួយ។
លោក Jason Chiang មកពីក្រុមហ៊ុនប្រឹក្សាដឹកជញ្ជូនតាមសមុទ្រ(Ocean Shipping Consultants)បានឲ្យដឹងថា ឧស្សាហកម្មដឹកជញ្ជូនសកលទំនងជាមានផលប៉ះពាល់ពីកូវីដ-១៩សម្រាប់រយៈពេលពេលជាច្រើនខែខាងមុខ។

លោកថា ៖«ខ្ញុំមិនសង្ឃឹមនឹង ឃើញមានសមត្ថភាពដឹកជញ្ជូនថ្មីទេនៅពីរឆ្នាំខាងមុខ។ ដូច្នេះអ្វីគ្រប់យ៉ាងរវាងឥឡូវនេះ និងពីរឆ្នាំទៀតគឺអាស្រ័យលើថាតើកូវីដ-១៩វិវត្តបែបណា»។
Ningbo-Zhoushan ជាកំពង់ផែធំបំផុតលំដាប់ទី៣នៅក្នុងពិភពលោក បន្ទាប់ពីកំពង់ផែធំបំផុតទី១នៅទីក្រុងសៀងហៃ និងទី២នៅប្រទេសសិង្ហបុរី។ ប្រសិនបើការបិទនៅតែបន្តរយៈពេលវែង នោះនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង