Connect with us

សេដ្ឋកិច្ច

ថៃ កំពុងខ្វាយខ្វល់ បន្ទាប់ពីចិន ហាមឃាត់មិនឲ្យនាំចូលផ្លែមៀន

បានផុស

នៅ

អគ្គនាយក អគ្គនាយកដ្ឋានកសិកម្ម (DOA) លោក Pichet Wiriyapaha បាននិយាយថា DOA បានរៀបចំកិច្ចពិភាក្សាជាមួយក្រុមហ៊ុននាំចេញផ្លែមៀនថៃចំនួន ៣៧ កាលពីម្សិលមិញ បន្ទាប់ពីប្រទេសចិនបានហាមឃាត់មិនកំណត់ពេល ចំពោះការនាំចូលផ្លែមៀនថៃ ដោយសារ​ការ​ចម្លង​មេរោគ​ជាមួយ​សត្វ​ល្អិត​ចង្រៃ។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលមតិពីក្រុមហ៊ុននាំចេញថៃ អំពីការហាមឃាត់នេះ និងដំណោះស្រាយននា ព្រមទាំងការកែលម្អ ក៏ដូចជាដើម្បីសុំឲ្យចិនពិចារណាបន្ថែមទៀតផងដែរ។

មុននេះ រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានជូនដំណឹងដល់ប្រទេសថៃ អំពីការចម្លងរោគជាមួយសត្វល្អិតចង្រៃ នៅក្នុងផ្លែមៀនដែលនាំចេញ។ ខ្លួនបានហាមឃាត់ផលិតផលពីរោងចក្រវេចខ្ចប់ចំនួន ៦៦ ដែលស្មើនឹង ៦៨ភាគរយ នៃការនាំចេញសរុបទៅកាន់ប្រទេសចិន។

DOA កំពុងចរចាជាមួយអាជ្ញាធរចិនលើបញ្ហានេះ ដើម្បីកំណត់ការខូចខាត ជុំវិញការផ្អាកនេះ។

កាលពីថ្ងៃទី១១ខែសីហា DOA បានប្រាប់ទៅអាជ្ញាធរចិនថា ប្រទេសថៃធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងចម្ការមៀន បង្កើនវិធានការត្រួតពិនិត្យសត្វល្អិតនៅតាមរោងចក្រវេចខ្ចប់ដោយបន្ថែមបុគ្គលិក និងបង្កើនភាពញឹកញាប់នៃការត្រួតពិនិត្យពី ៣ទៅ ៥ទៅ១០ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនបានឆ្លើយតបទេ ហើយនៅតែបន្តផ្អាកទទួលយកផ្លែមៀនដែលមានការ​ចម្លង​មេរោគ​ជាមួយ​សត្វ​ល្អិត​ចង្រៃ។

ប្រទេសចិន ក៏បានស្នើផងដែរ ឲ្យថៃបង្កើតបញ្ជីដាច់ដោយឡែកពីគ្នា នៃក្រុមហ៊ុននាំចេញដែលមានបញ្ហាតិចតួច និងក្រុមហ៊ុននាំចេញដែលមានបញ្ហាច្រើន ដើម្បីសម្របសម្រួលការគ្រប់គ្រងហានិភ័យដោយប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai News

ចុចអាន៖ បង្ហើប​រឿងថៃ​បិទ​ច្រក​មិន​ឲ្យ​ខ្មែរ​នាំ​តាង៉ែន​ចូល ខ្លាចគ្មាន​កម្លាំង​ពលកម្ម​បេះ​តាង៉ែន​នៅ​ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ៤ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម