Connect with us

សេដ្ឋកិច្ច

លោក​ឧកញ៉ា តែ តាំងប៉ ​ចង់​ឲ្យម្ចាស់អាជីវកម្មខាងវិស័យទេសចរណ៍​​ងាក​មករកអាជីវកម្មថ្មី

បានផុស

នៅ

លោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធសមាគមសហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​បាន​សំដែងការ​គាំទ្រចំពោះ​គម្រោង​សហរិញ្ញប្បទានសម្រាប់ទ្រទ្រង់សហគ្រាស​ធុន​តូច​និង​មធ្យម​ជំហាន​ទី២​ដែល​មាន​ទឹក​ប្រាក់​១០០ លានដុល្លារអាមេរិក​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក​បាន​ចាត់ទុកថា​ នេះ​គឺ​ជា​ការ​ល្អប្រសើរមួយបន្ថែម ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​រង​គ្រោះដោយសារកូវីដ១៩ ដោយ​លោក​សង្ឃឹម​ប្រាក់​ហិរញ្ញប្បទាននេះ​នឹង​ជួយ​ផ្លាស់​ប្តូរ​មុខ​របរម្ចាស់សហគ្រាសធុនតូច និង​មធ្យម​ក្នុងវិស័យទេសចរណ៍ឲ្យងាកមករកអាជីវកម្មថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី១៦ ខែ​សីហា​ឆ្នាំ២០២១នេះ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពីការដាក់ឲ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហ គ្រាសធុន​តូច​និង​មធ្យម​ជំហាន​ទី២​»​ ដែល​មាន​ទឹកប្រាក់១០០លានដុល្លារ។ គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​គោល​បំណង​ផ្តល់​ឥណទាន​មាន​ការប្រាក់ទាបដើម្បីជំរុញ ការ​អភិវឌ្ឍសហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យអាទិភាពដូចជា ឧស្សាហកម្ម សេវាកម្មនិងពាណិជ្ជកម្ម សម្រាប់​ជំនួស​ឲ្យ​ការ​នាំ​ចូល​បម្រើ​សេចក្តីត្រូវការក្នុងស្រុកឬបម្រើ ជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។

គម្រោងសហហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់១០០ លាន​ដុល្លារ​អាមេរិក​ដែល​ជា​ការ​ផ្តល់​សហហិ​រញ្ញប្បទាន​បដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុចូលរួមចំនួន ២៦ ក្នុងនោះធនាគារពាណិជ្ជចំនួន ២១, ធនាគារឯកទេសចំនួន១, គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៣,និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១ ។

សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានអាចដាក់​ពាក្យស្នើ​សុំឥណទាន​ក្រោម​គម្រោង​សហហិរញ្ញប្បទាននេះនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមណា មួយដោយគោរព​តាម​លក្ខខណ្ឌ​របស់​គម្រោង​សហហិរញ្ញប្បទាននេះ​និង​លក្ខខណ្ឌផ្តល់ឥណទាន​របស់គ្រឹះ​ស្ថានហិរញ្ញវត្ថុ​ចូល​រួម​នីមួយៗ។

លោកលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច​និងមធ្យមកម្ពុជាបាន​ថ្លែង​ឲ្យ​ដឹង​នាព្រឹកថ្ងៃទី១៧ ខែសីហានេះថា៖វាជាការល្អប្រសើរមួយបន្ថែម ទៀត។ព្រោះកន្លងមក​សម្ព័ន្ធ​សមាគមសហគ្រាស​ធុនតូចនិងមធ្យមកម្ពុជាបានជួយដល់សហគ្រាសធុនតូចនិងធម្យមជាបន្តបន្ទាប់ដើម្បីលើកស្ទួយអាជីវកម្មនិងរក្សានិរន្តរ ភាពដល់អាជីវកម្មដែលរងគ្រោះដោយសារកូវីដ ១៩ ។ ជាមួយនេះលោកក៏សង្ឃឹមថា​គម្រាង​សហហិរញ្ញប្រទានលើកទី២​នេះ និងអាចជួយដល់​អ្នកដែល​ប្រកបរបរខាង វិស័យទេសចរណ៍អាច​ងាក​មករកអាជីវកម្មថ្មី ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងថា៖«ដាច់ខាតរដ្ឋត្រូវតែជួយហើយ ព្រោះសហគ្រាសមួយ​ចំនួន​ដែលកំពុងខ្វះទុន ។ ខ្ញុំបានធ្វើការជាមួយក្រសួងហិរញ្ញវត្ថុមួយសាជាពីរ សា ហើយតាមប្រព័ន្ធវីដេអូ ZOOM ហើយលុយនេះគាត់បានផ្ដល់ឱ្យធនាគារចំនួន ៧ ដែលជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុដែលហៅថាឥណទានធានាបំណុល ទោះបីថាសហគ្រាសធុនតូចនិង​មធ្យម​មិន​មាន​ទ្រព្យ​សម្បត្តិសម្រាប់ដាក់ ក៏ដោយឲ្យតែមានរបាយការណ៍ហិរញ្ញវត្ថុ និង ផែនការជំនួញ( business plan)​ដែល​គេអាច ទទួលបានគឺក្រសួងហិរញ្ញវត្ថុនិងធានាលើធនាគារទាំង ៧ នោះហើយ» ។

លោកឧកញ៉ា តែ តាំងប៉ បានបន្តថាក្នុងសម័យកូវីដចុងក្រោយ​នេះ​បើ​និយាយ​ពីវិស័យទេសចរណ៍​វិញ​គឺ​ស្ទើរតែដួលទាំងស្រុងហើយប៉ុន្តែឥឡូវនេះបានក្រសួងហិរញ្ញវត្ថុ ប្រគល់ប្រាក់ហិរញ្ញប្បទាន ១០០ លានដុល្លារនេះវានឹងជួយដល់សហគ្រាស​ធុនតូច​និងមធ្យមខាងវិស័យទេសចរណ៍​អាច​ប្រកប​អាជីវកម្មថ្មីហើយ ។

ក្រុមអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជានៅកម្ពុជាបានរងគ្រោះធ្ងន់ធ្ងរជាងគេចាប់តាំងពីជំងឺ​កូវីដ១៩ មានវត្តមានចូលមករាតត្បាតក្នុងប្រទេសកម្ពុជាឃើញថា អាជីវកម្មផ្តល់សេវាកម្ម​នៅ​ក្នុង​វិស័យទេសចរណ៍គឹស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិដ៏ធ្ងន់ធ្ងរដោយបានបិទទ្វារអាជីវកម្មជាបន្តបន្ទាប់ស្ទើតែទាំងស្រុង ។ ការងារជិតជាង ៥ ម៉ឹនកន្លែងត្រូវបានបាត់បង់ចេញពីវិស័យទេសចរណ៍​ដែល​កំពុង​រីក​ចម្រើន​ខណៈដែលអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចំនួន ២,៨៣៨ នៅក្នុង​ប្រទេសកម្ពុជាបាន​បិទទ្វារឬផ្អាកជា​បណ្តោះអាសន្នដោយសារតែករណី​នៃវីរុសកូវីដ១៩ គិត​ត្រឹម​ឆ្នាំ ២០២០ ។

លោក ហូ វ​ណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើ​ល អិ​ច​ហ្រេ​ស បាន​ឲ្យ​ដឹង​ថាវិបត្តិ​កូ​វី​ដ ១៩ នេះ​បាន​បង្ខំចិត្ត​ឲ្យ​ក្រុមហ៊ុន​លោក​សម្រេច​ដាក់​ពាក្យ​ស្នើ​សុំ​ផ្អាកនិង​ព្យួ​អាជីវកម្ម ទៅ​ក្រសួង​ការងារ​ ។ លោក​បញ្ជាក់​ថាជំងឺ​កូ​វី​ដ ១៩ បាន​បំផ្លាញ​ប្រាក់​ចំណូល​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០២០ មក​ម្លេះហើយ​បុ​គ្គិ​លិ​ក​​ទាំងអស់​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​៣​ផ្នែក​របស់​លោក​ក៏​ត្រូវ​បាន​ឈប់​ពី​ការងារ​ផង​ដែរ​។លោក​បន្ថែម​ថាបើ​អាជីវកម្ម​ទេសចរណ៍​មួយ​ប៉ះពាល់អាជីវកម្ម​ផ្សេង​ទៀត​ក៏​វា​ប៉ះពាល់​ដូច​គ្នា​ដែរព្រោះ​វា​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វា​ក់​រួម​តែ​មួយ​ ។

សហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជាដោយហេតុថាសហគ្រាសទាំងនោះចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងផលិផលសរុបក្នុងស្រុក (GDP)របស់ ប្រទេសព្រមទាំងបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ ៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម