សេដ្ឋកិច្ច
ឆ្នាំ២០១៩ ចំណូលថវិកាជាតិ អនុវត្តបាន ៣៤.៥៤៣.៩០៦,១ លានរៀល
កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៣តុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័ត”សេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩”។ នេះបើយោងតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ការអនុវត្តចំណូលថវិកាឆ្នាំ២០១៩ សម្រេចបាន ៖ ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០១៩ អនុវត្តបានចំនួន ៣៤ ៥៤៣ ៩០៦,១ លាន រៀល ស្មើនឹង៣១,៤០% នៃ ផ.ស.ស. ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ២៣,១%។ ក្នុងនោះ ចំណូលក្នុងប្រទេស អនុវត្តបានចំនួន ២៧ ៩១៦ ៥៥០,៨ លានរៀល ស្មើនឹង ២៥,៣៨% នៃ ផ.ស.ស ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ៣០,៨% និងចំណូលមូលធនក្រៅប្រទេស អនុវត្តបានចំនួន ៥ ៤៧៥ ៦៧៣,៨ លានរៀល ស្មើនឹង ៤,៩៨% នៃ ផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៨%។
ការអនុវត្តចំណាយថវិកាឆ្នាំ២០១៩ ៖ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ)អនុវត្តបានចំនួន ២៨ ៦៧៦ ៦៣៩,៤ លានរៀល ស្មើនឹង ២៦,០៧% នៃ ផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៤%។ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ(ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ១៨ ៧៦៩ ៤១៤,៥ លានរៀល ស្មើនឹង១៧,០៦% នៃ ផ.ស.ស ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ១,៧%។
លទ្ធផល នៃការអនុវត្តថវិកាឆ្នាំ២០១៩ បានបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសូចនាករសំខាន់ៗ នៃម៉ាក្រូសេដ្ឋកិច្ច និង ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈជាអាទិ៍ កំណើនសេដ្ឋកិច្ច សម្រេចបាន៧,១% ដូចការគ្រោងទុក។ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗ សម្រេចបាន ១.៧០០ ដុល្លារអាមេរិក អតិផរណាជាមធ្យមប្រចាំឆ្នាំ២០១៩ មាន១,៨% ធៀបនឹងការគ្រោងទុក គឺក្នុងរង្វង់៣,១% អត្រាប្ដូរប្រាក់ជាមធ្យម ៤០៥៥ រៀល ក្នុង១ដុល្លារអាមេរិក ធៀបនឹងការគ្រោង ៤,០៣៧រៀល។ ចំពោះក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ កំណើនចំណូលចរន្តសរុបសម្រេចបាន៣,០១ពិន្ទុភាគរយនៃ ផ.ស.ស ធៀបនឹងគោលដៅ០,៥៧ពិន្ទុភាគរយ នៃ ផ.ស.ស.។ ដោយសារ លទ្ធផល នៃការប្រមូលចំណូលខ្ពស់ និងការអនុវត្តចំណាយថវិកាប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាល មិនត្រឹមតែពុំបានប្រើប្រាស់ប្រាក់សន្សំក្នុងបញ្ជីរាជរដ្ឋាភិបាលដែលត្រូវបានគ្រោងក្នុងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ចំនួន ៤០៥.០០០ លានរៀលប៉ុណ្ណោះទេ តែថែមទាំងសម្រេចបាននូវការអនុវត្តថវិកាក្នុងឆ្នាំសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ចំនួន ៣.៧៣៥.២៦៧,៤ លានរៀលទៀតត្រូវបានដាក់បង្កើនជាប្រាក់សន្សំបន្ថែមសម្រាប់រួមចំណែកគាំទ្រដល់ការអនុវត្តអាទិភាពគោល នយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល៕
អត្ថបទ ៖ ណារី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង