សេដ្ឋកិច្ច
ឆ្នាំ២០២២ រដ្ឋាភិបាលត្រៀមជិត១ពាន់លានដុល្លារសម្រាប់ទប់ទល់ជំងឺកូវីដ-១៩
ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាប្រមាណជិត១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ-១៩។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ កាលពីថ្ងៃទី១៧ ខែសីហា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាទប់ទល់នឹងការរីករាលដាលជំងឺកូវីដ-១៩ ប្រមាណជិត១ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ២០២១នេះ ទំហំចំណាយអាចឈានដល់១ពាន់៤រយលានដុល្លារ ក្រោយពីផ្ទះព្រឹត្តិការណ៍២០កុម្ភៈ បន្ទាប់ពីកាលដើមគ្រាត្រូវបានប៉ាន់ប្រមានតែ៧១៩លានដុល្លារប៉ុណ្ណោះ។

យោងតាម របាយការណ៍ស្តីពីក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សម្រាប់ឆ្នាំក្រោយនេះ ថវិកាចំណាយនៅថ្នាក់ជាតិគ្រោងចំនួន២៧,២០ភាគរយ និងថវិកាចំណាយនៅថ្នាក់ក្រោមជាតិគ្រោងចំនួន២,៩១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។
ក្នុងនោះសម្រាប់វិស័យសង្គមកិច្ច ត្រូវបានបង្កើន ៧,០៤ភាគរយ នៃផ.ស.ស និងវិស័យសេដ្ឋកិច្ចចំនួន ៨,៥៩ នៃផ.ស.ស ដែលជាអត្រាមួយខ្ពស់ជាងគេក្នុងចំណោមវិស័យផ្សេងៗទៀត ដើម្បីគាំទ្រដល់សកម្មភាពលើកកម្ពស់សុខភាពសាធារណៈ និងឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងលើកស្ទុយដល់ផលិតភាពនៃផ្នែកដែលជាមុខព្រួញសេដ្ឋកិច្ចមានដូចជាឧស្សាហកម្មកែច្នៃកសិកម្ម ទេសចរណ៍ការដឹកជញ្ជូន ជាដើម។

គួរបញ្ជាក់ថា ថវិកាជាតិសម្រាប់ឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាល ដាក់ក្នុងគម្រោងចំណាយសរុបជាង ៧,៩០០លានដុល្លារអាមេរិក ត្រូវជា ៤៥,៨៥ភាគរយ នៃ ផ.ស.ស សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសង្គម សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត