សេដ្ឋកិច្ច
អង្គការទស្សនៈពិភពលោក រៀបចំសិក្ខាសាលាជាមួយកសិករចិញ្ចឹមត្រី ផ្តោតលើសុវត្ថិភាពចំណីអាហារ
អង្គការទស្សនៈពិភពលោក សហការជាមួយសមាគមវារីវប្បករកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាតាមប្រព័ន្ធពីចំងាយ (ប្រព័ន្ធតេលេក្រាម Telegram) ជា មួយកសិករចិញ្ចឹមត្រី និងអ្នកកែច្នៃត្រី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ដោយផ្តោតសំខាន់លើសុវត្ថិភាពចំណីអាហារ ព័ត៌មានទីផ្សារចែករំលែក ដោយសមាគមវារីវប្បករ ផ្សារភ្ជាប់ជាមួយសេវាកម្មហិរញ្ញវត្ថុ ដោយមានទិសដៅឱ្យអាជីរករទាំងអស់ផ្តោតសំខាន់រឿងអនាម័យក្នុងការកែច្នៃ ព័ត៌មានទីផ្សារត្រឹមត្រូវ និងសេវាកម្មហិរញ្ញវត្ថុផ្លូវការ។
គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា នឹងផ្តល់ជាការយល់ដឹងជាក់លាក់អំពីសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ចំពោះកសិករចិញ្ចឹមត្រី អ្នកកែច្នៃត្រី អ្នកភ្ញាស់កូនត្រី អ្នកផ្គត់ផ្គង់ចំណី ដោយធ្វើឱ្យពួកគាត់មានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រើវេទិការនេះការពិភាក្សារកដំណោះលើផលលំបាកកន្លងមក។
បើតាមអង្គការទស្សនៈពិភពលោក សេវាកម្មហិរញ្ញវត្ថុមានគោលដៅជួយសហគ្រាសខ្នាតតូច និងមធ្យមផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ដោយផ្តល់ឱ្យជា ចំណេះ ជំនាញ លើសេវាហិរញ្ញវត្ថុឈានដល់ការបង្កើនទំហំប្រាក់ចំណូលរបស់ពួកគាត់។ ដើម្បីជាការឆ្លើយតបជាមួយស្ថានភាពកូវីដ-១៩ អង្គការទស្សនៈពិភពលោក និងសមាគមវារីវប្បករកម្ពុជា ចូលរួមគាំទ្រជីវភាពវារីវប្បករក្នុងការបន្សាំខ្លួនទៅនឹងស្ថានភាពដ៏លំបាកនេះ ដោយហិរញ្ញវត្ថុជាសេវាកម្មមួយដ៏សំខាន់។
សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ជាគ្រឹះស្ថានមានការទទួលស្គាល់ពីកិច្ចការពារអតិថិជន (MFI) ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនទទួលប្រាក់បញ្ញើ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ផ្តោតលើការគាំទ្រដល់សហគ្រិនខ្នាតតូចក្នុងការអភិវឌ្ឍសកម្មភាពបង្កើតប្រាក់ចំណូលរបស់គាត់ ហើយជាទូទៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត តាមរយៈការកែសំរួល និងបញ្ចូលគ្នានៃសេវាកម្មគាំទ្រហិរញ្ញវត្ថុ និងកម្មវិធីផ្សេងទៀតដែលមិនត្រូវការសាច់ប្រាក់។
ចំណែកសមាគមវារីវប្បករកម្ពុជា គឺជាសមាគមគាំទ្រសង្វាក់ផលិតកម្ម ដូចជាកសិករចិញ្ចឹមត្រី ភ្ញាស់កូនត្រី ចំណីរត្រី និងក្រុមហ៊ុនផលិតចំណីរ ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនា។
គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) គឺជាគម្រោងដែលទទួលបានការឧបត្ថម្ភថវិកា ពីក្រសួងកសិកម្មអាមេរិក ដើម្បីបង្កើនផលិតកម្មត្រីដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារប្រទេសកម្ពុជា និង អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវារីវប្បកម្មប្រកបដោយនិរន្តរភាព ដែលអនុវត្តដោយអង្គការសណ្តែកសៀងអាមេរិកដែលជាដៃគូដឹកនាំ និង អង្គការទស្សនៈពិភពលោក៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់