Connect with us

សេដ្ឋកិច្ច

ក្រសួងកសិកម្ម កំពុងពង្រីកបើកទីផ្សារកសិផលកម្ពុជាជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

បានផុស

នៅ

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងនៅថ្ងៃទី ១៩ ខែសីហានេះថា៖ក្រសួងកសិកម្មកំពុងខិតខំពង្រីកបើក ទីផ្សារកសិផលកម្ពុជាជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី ។

លោក ហ៊ាន វណ្ណហន បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២១ លោកបានចូលរួមកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ចូលធាតុចូល ក្នុងកិច្ចរៀបចំសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជាជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនោះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ លោកបានស្នើឲ្យមានការបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមនោះបូវ២ចំណុច៖ទី១.បង្កើតអនុស្សារណៈនៃការយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការ TBT ( របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម) និង SPS (អនាម័យ និងភូតគាមអនាម័យ) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី និង ទី២.បង្ហាញជូន គណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី នូវប្រភេទនិងបរិមាណផលិតផលកសិកម្ម របស់កម្ពុជារាប់ទាំងកៅស៊ូធម្មជាតិ ដែលមានសក្តានុពលក្នុងការកែច្នៃនិងនាំចេញ និង​បង្ហាញនូវក្រុមហ៊ុនធំៗ ដែលកំពុងធ្វើការនាំចេញកសិផលនៅកម្ពុជា។

កិច្ចប្រជុំរវាងកម្ពុជាជាមួយ គណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ីដើម្បីសម្រេចលើសេចក្តីថ្លែងការរួមនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ និង ៨ ខែកញ្ញា ២០២១ខាងមុខនេះ។

គិតមកដល់ពេលនេះកម្ពុជាបានជួបប្រជុំជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ចំនួន៣លើករួចមកហើយ​ដោយការពិភាក្សាចុងក្រោយបានធ្វើឡើងកាលពីខែមីនា ឆ្នាំ ២០២១ ក្នុងគោលបំណងពិនិត្យលើនីតិវិធីគយពាណិជ្ជកម្ម ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ាស៊ីដល់កម្ពុជាព្រមទាំងនីតិចរចាជុំវិញកិច្ចព្រមព្រៀង FTA នេះផងដែរ។

គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEC) ដែលជា​ស្ថាប័ន​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី។កិច្ចប្រជុំ​លើក​ទី​១​នេះ ធ្វើឡើង ​បន្ទាប់ពី​មាន​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា(MOU)រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក Tigran Sargsyan ប្រធាន ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី នៅ​ទីក្រុង​ម៉ូស្គូប្រទេស​រុស្ស៊ី កាលពី​ខែឧសភា​ឆ្នាំ​២០១៦ ។ EEC គឺជា​ស្ថាប័ន​ទទួលបន្ទុក​លើ​ផ្នែក​ពាណិជ្ជកម្មនិង​វិនិយោគ​របស់សហ ភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEU) ។ EEU មាន​សមាជិក​ចំនួន ៥ ប្រទេសរួមមានប្រទេស​រុស្ស៊ី ,អា​ម៉េ​នី ,បេ​ល​ឡា​រូស, កា​ហ្សា​ស្តង់ និង​សាធារណរដ្ឋ Kyrgyz ។​

កម្ពុជា​បានសម្លឹង​ឃើញ​សក្ដានុពល​ទីផ្សារ EEU ដែលមាន​ប្រជាជន ១៨៣ លាន​នាក់សម្រាប់​នាំចេញ​ទំនិញ​ចូល​តំបន់​នោះ​ ។ នៅក្នុង​២០១៥ ការនាំចេញ​របស់​កម្ពុ​ជា (​នាំចេញ​ដោយ​គិត​ពន្ធ​)ទៅ​បណ្ដា​ប្រទេស​នៃ​សហភាព EEU មាន​ទឹកប្រាក់១០៤​លាន​ដុល្លារដែល​រួមមាន​ទំនិញ​សម្លៀកបំពាក់ ស្បែកជើង កង់ សម្ភារ​ក្មេង​លេង និង​ផលិតផល​កសិកម្ម​ក្នុង​ចំនួន​តិចតួច​ ។ រីឯ​ការនាំ​ចូលមក​ក​ម្ពុ​ជា​របស់​ប្រទេស​ក្នុង EEU មាន​ទឹកប្រាក់​ត្រឹម១១ ​លាន​ដុល្លារ ដែល​ភាគច្រើន​គឺ​ទំនិញ គ្រឿងយន្ត ថ្នាំពេទ្យ និង​ជី​កសិកម្ម​ ។

ក្នុង​ឆ្នាំ​២០២០ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង EAEU មានតម្លៃ​សរុប៦៧,៣៧ ​លាន​ដុល្លារកើនឡើង ១៨,២២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៥៦,៩៨ ​លាន​ដុល្លារ​ ។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ​៥២,១៩ ​លាន​ដុល្លារ​កើន ០,៧៣ភាគរយ​ពី​ចំនួន ៥១,៨១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ និង​ការនាំ​ទំនិញ​ពី EAEU មក​ប្រទេស​កម្ពុជា​មាន​តម្លៃ ១៥,១៨ ​លាន​ដុល្លារ​ កើនឡើង ១៩៣,៥៧ ​ភាគរយ​ពី​ចំនួន ៥,១៧ ​លាន​ដុល្លារ​។

សូមបញ្ជាក់ថាមកដល់ពេលនេះកម្ពុជាសម្រេចបានជោគជ័យលើការចរចាកិច្ចព្រៀងព្រមពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចំនួនពីររួចមកហើយ។ក្នុងនោះមានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន កាលពីថ្ងៃទី១២តុលា២០២០ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េខាងត្បូងនៅអំឡុងខែមិថុនា ឆ្នាំ ២០២១ នេះក្រោយបញ្ចប់ការចរចាកាលពីថ្ងៃទី០៣កុម្ភៈ ២០២១ ៕

​ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម