សេដ្ឋកិច្ច
ផ្លូវរត់ទី១ (Runway1) ព្រលានយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង នឹងបញ្ចប់ការសាងសង់មុនត្រីមាសទី១ ឆ្នាំ២០២៣
លោក គង់ សោភ័ណ្ឌ អភិបាលកណ្តាលឱ្យដឹងថា ផ្លូវរត់ទី១ (Runway1) ព្រលានយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង នឹងបញ្ចប់ការស្ថាបនាឱ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ខណៈផ្លូវរត់នេះមានទទឹង ១០០ម៉ែត្រ បណ្ដោយ៤០០០ម៉ែត្រ ប្រើប្រាស់ផ្ទៃដីចំនួន៤០ហិកតា។

ក្នុងឱកាសផ្ដល់វិញ្ញាបនបត្រសំគល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចំនួន១៦នាក់ ស្មើនឹង៣១ក្បាលដី នៅការិយាល័យបម្រើការ នៃទីចាត់ការស្ថាបនាព្រលានយន្តហោះ ស្ថិតនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តកណ្តាល បានឱ្យដឹងទៀតថា ការបង្កើតគម្រោងសាង សង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាល ទំហំ២៤២៦ហិកតា និងខេត្តតាកែវ១៧៤ ហិកតា។
ក្នុងខេត្តកណ្តាល៖ មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន៤ឃុំ ស្មើនឹង១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា ស្មើនឹង ៩៣% នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះ ផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលផ្លូវរត់នេះ មានទទឹង ១០០ ម៉ែត្រ បណ្តោយ ៤០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដី ចំនួន ៤០ ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព។

លោកបានបន្ថែមថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ កើតមានឡើងនៅលើទឹកដីកំណើតរបស់ខ្លួន។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី វិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ។ អាកាសយានដ្ឋាននេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខ។ សមត្ថភាពប្រលាននេះ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប និង OCIC ធ្លាប់ប្រាប់បណ្តាញព័ត៌មានថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។

នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន២៧លាននាក់នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ៕

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?