ព័ត៌មានជាតិ
សម្តេចតេជោ៖ ចុះបញ្ជីពាណិជ្ជកម្ម ប្រើពេល ៨ ថ្ងៃ អាចបើកក្រុមហ៊ុនបាន
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី១៧ ក្រោមប្រធានបទ ” កសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ” តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងសន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានលើកកម្ពស់ការធ្វើឌីជីថលនូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល។ កម្ពុជានឹងដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលឆាប់ៗខាងមុខនេះ។
ដើម្បីកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលក៏បានដាក់ចេញវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ មានដូចជា៖
ទី១/ ការដាក់ឲ្យអនុវត្តថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ៨ ថ្ងៃក្នុងការបើកក្រុមហ៊ុនអាជីវកម្ម។
ទី២/ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ មករា ២០២១។
ទី៣/ ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
សម្តេចតេជោបន្តថា កម្ពុជានឹងដាក់ចេញច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានភាពទាក់ទាញតាមរយៈការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគលើវិស័យឧស្សាហកម្មអេឡិចត្រូនិកបង្គំ កសិឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធឌីជីថល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ