សេដ្ឋកិច្ច
៨ខែកម្ពុជានាំចេញកសិផលបានជាង៥លាន៥សែនតោន កើនឡើងជាង ៨៩%
នៅក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេសមានតម្លៃជាង៣ពាន់លានដុល្លារ កើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោន ស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ដែលមានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោនប៉ុណ្ណោះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើហ្វេប៊ុកថា កសិផលសំខាន់ៗដែលបាននាំចេញមានដូចជាអង្ករនាំចេញមានចំនួន ៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន ស្មើនឹង -២៣,៣៧% ការនាំចេញស្រូវមានចំនួន ២ ៣៨៣ ១៥០តោន កើនឡើងចំនួន ១ ១០១ ៤៣១តោន ស្មើនឹង៨៥,៩៣%។
ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ៦៣៦ ៤៩៥,៣៥តោន កើនឡើងចំនួន ១ ១៦១ ៣៦៩,៥១តោន ស្មើនឹង ៤៦,៩២% ក្នុងនោះរួមមាន ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៣ ៩០៣,១២តោន កើនឡើងចំនួន ១២,១៧%។
ដំឡូងមីស្រស់មានចំនួន ៤៦៩ ៣០០តោន ថយចុះចំនួន -៤,៦៦% ម៉្សៅដំឡូងមីមានចំនួន ១៨ ៧០១,០៤តោន កើនឡើងចំនួន ៦,៣៦% កាកសំណល់ដំឡូងមីមានចំនួន ៥ ៦៦៣,៥០តោន ថយចុះចំនួន -៣៤,២៥% គ្រាប់ស្វាយចន្ទីមានចំនួន ៨៧៦ ៥២១,១៩តោន កើនឡើងចំនួន ៣៤០,៦១% គ្រាប់ពោតមានចំនួន ១៥២ ២០៤,១៩តោន ថយចុះចំនួន -២១,៣៨% គ្រាប់សណ្តែកបាយមានចំនួន ២៣ ២៣០តោន កើនឡើងចំនួន ៤៩៨,៧៧% គ្រាប់សណ្តែកសៀងមានចំនួន ១៩ ៨៨០,០៤តោន កើនឡើងចំនួន ១០០% ផ្លែចេកស្រស់មានចំនួន ៣១០ ១៨៣,២៨តោន កើនឡើងចំនួន ៥៦,៧៩%។

ផ្លែស្វាយស្រស់មានចំនួន ១៦៣ ៨២៨,៥៥តោន កើនឡើងចំនួន ២៥១,០៣% ដំណាប់ស្វាយមានចំនួន ១៤ ០៨៧,២៨តោន កើនឡើងចំនួន ១៩៥,៩៥% ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន កើនឡើងចំនួន ៧៩,០៤% ដូងប្រេងមានចំនួន ៣៧ ៨៣៦,៦៩តោន កើនឡើងចំនួន ៤,៣២% ម្រេចមានចំនួន ២៤ ៨៤៧,៤៥តោន កើនឡើងចំនួន ៥៥១,៧៣% ថ្នាំជក់មានចំនួន ១ ៨៩៩,៧៥តោន ថយចុះចំនួន -៦២,១៨%។
ម្ទេសស្រស់មានចំនួន ៧១ ២៩៧,១២តោន កើនឡើងចំនួន ៤៣,៣៨% ម្ទេសក្រៀមមានចំនួន ១ ៣២០,២៣តោន ថយចុះចំនួន -១១,៩៨% និង ផលិតផលចំនួន ៧១មុខ ផ្សេងទៀតមានចំនួន ១២២ ៧៣៧,៣៣តោន។

លោក វេង សាខុន បានឱ្យដឹងទៀតថា ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ៣ ២៣២ ៤៤៥ ៧៦៧ដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញអង្ករមានចំនួន ២៩១ ៩២៩ ៩៥០ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ៣៩៣ ២១៩ ៧៥០ដុល្លារអាមេរិក និង ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៤៧ ២៩៦ ០៦៧ដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៨ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧%៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ