សេដ្ឋកិច្ច
ខេត្តកែបចាប់ផ្តើមសាងសង់កំពង់ផែដឹកទំនិញលើកដំបូងតម្លៃជិត ២ លានដុល្លារ
គម្រោងសាងសង់ចំណតជលយាន្តសេះសឬ (កំពង់ផែសេះស) ដែលជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប គឺជាការវិនិយោគរួមគ្នារវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១៥ឆ្នាំ មានសមត្ថភាពឲ្យសាឡាងដឹកទំនិញចេញចូលបានក្នុងរង្វង់ពី ១០តោន ទៅ ១០០០តោន ។ កំពង់ផែសេះសដែលស្ថិតនៅក្នុងខេត្តកែបមានតម្លៃជិត២ លានដុល្លារត្រូវបានរាជរដ្ឋាភិបាលផ្តល់ភ្លើងខៀវឲ្យធ្វើការសាងសង់ហើយដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងវិស័យទេសចរណ៍។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី ១ កញ្ញា ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា រដ្ឋបាលខេត្តកែបនឹងដាក់ឱ្យដំណើរការការអនុវត្តគម្រោងវិនិយោគសាងសង់ចំណតជលយាន(កំពង់ផែសេះស) ចាប់ពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ តទៅ ។
សេចក្តីប្រកាសព័ត៌មានបន្តថា ការអនុវត្តគម្រោងវិនិយោគនេះក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិបង្កើតឱកាសការងារលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប។ ទីតាំងសាងសង់កំពង់ផែសេះសស្ថិតក្នុងសង្កាត់អូរក្រសារក្រុងកែបខេត្តកែបនៅលើផ្ទៃដី៨ហិកតា។ គម្រោងនេះស្ថិតក្នុងគម្រោងសាងសង់ ប្រតិបត្តិការនិងផ្ទេរ (BOT)រយៈពេល១៥ ឆ្នាំវិនិយោគដោយវិស័យឯកជន ។

បើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ គម្រោងនេះត្រូវចំណាយទុនវិនិយោគចំនួន១,៩៥០,៥៦០ ដុល្លារហើយអនុញ្ញាតឱ្យរំលស់ទុនមកវិញតាមរយៈការធ្វើអាជីវកម្មភាស៊ីចំណតជលយាន(កំពង់ផែសេះស)ក្នុងរយៈពេល ១៥ឆ្នាំចប់និងបន្ត១៥ ឆ្នាំទៀតគិតចាប់ពីចំណតជលយានបានសាង សង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២៣ ។ ក្រុមហ៊ុនត្រូវបង់ចំណូលថវិកាឱ្យខេត្តក្នុង ១ ឆ្នាំចំនួន១១លានរៀលនិងត្រូវបង្កើន ៥ ភាគរយរៀងរាល់ ៥ ឆ្នាំម្តងព្រមទាំងបង់ពន្ធតាមការកំណត់នៃច្បាប់ជាធរមាន ។ នៅពេលចប់អាណតិ្តកិច្ចសន្យាអ្នកវិនិយោគត្រូវប្រគល់ទីតាំងចំណតជលយាននិងសំណង់ទាំងអស់ជូនរដ្ឋគ្រប់គ្រងទុកជាសម្បត្តិរដ្ឋដោយគ្មានលក្ខខណ្ឌអ្វីឡើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែបលោក សោម ចិន្តា បានស្វាគមន៍ចំពោះគម្រោងនេះហើយបានចាត់ទុកថាជាការខិតខំរបស់អាជ្ញាធរក្នុងការអភិវឌ្ឍខេត្តកែបដើម្បីបម្រើ ឱ្យវិស័យទេសចរណ៍ ។ លោកបានលើកឡើងថាកំពងផែសេះសនឹងរួមចំណែកកាន់តែខ្លាំងលើសកម្មភាពទេសចរណ៍របស់ខេត្តកែបដែលជាខេត្តសក្តានុពលឆ្នេរសមុទ្ររបស់កម្ពុជាដោយមានកោះចំនួន ១២ និង ថ្មប៉ប្រះទឹក ១សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ចំណតនេះមិនមែនសម្រាប់តែជាកំពង់ផែទំនិញនោះទេប៉ុន្តែវាក៏សម្រាប់ជាកំពង់ផែបម្រើឱ្យវិស័យទេសចរណ៍ដើម្បីសម្រួលដល់សកម្មភាពដឹកជញ្ជូនទំនិញនិងកសិផលចេញចូលខេត្តកែប ហើយក៏សម្រួលដល់ការចូលចតរបស់ទូកកាណូតសហគមន៍នេសាទផងដែរ ។
គួរបញ្ជាក់ជូនថាបច្ចុប្បន្នកម្ពុជាមានកំពង់ផែសរុប ១០៥ កន្លែងក្នុងនោះកំពង់ផែទន្លេ ៧៨ និង កំពង់ផែសមុទ្រ ២៧ កន្លែង ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ