Connect with us

ព័ត៌មានជាតិ

ប្រៀបធៀប​តម្លៃ​ពន្ធ​នាំ​ចូល​រថយន្ត​ កម្ពុជា​យក​ទាប​ជាង​​ថៃ ឡាវ វៀតណាម​ ហ្វីលីពីន ឥណ្ឌូណេស៊ី​

បានផុស

នៅ

កម្ពុជា​បាន​អនុវត្ត​លើ​ការ​យក​ពន្ធ ១៣០ ភាគរយ លើ​ការ​នាំ​ចូល​រថយន្ត​ក្នុង​ប្រទេស។ នេះ​បើ​តាម​លោក​គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​គយ និង​ពន្ធដារ​រូប​នេះ​លើក​ឡើង​ទាក់ទង​ការ​យក​ពន្ធ​នាំ​ចូល​រថយន្ត ដោយ​ប្រៀប​ធៀប​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន គឺ​កម្ពុជា​អនុវត្ត​ការ​យក​ពន្ធ​ទាប​ជាង​ប្រទេស​ក្នុង​តំបន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​បង្ហាញ​ពី​អត្រា​គិត​ពន្ធ​នាំ​ចូល​រថយន្ត​សរុប (មាន​ពន្ធ​នាំ​ចូល អាករ​ពិសេស និង VAT) តាម​ប្រទេស​នៅ​អាស៊ាន​មាន​ដូច​តទៅ៖

-កម្ពុជា​យក​ពន្ធ​នាំ​ចូល​រថយន្ត ១៣០,១៧%

-ថៃ​យក​ពន្ធ​នាំ​ចូល​រថយន្ត ១៨៩%

-វៀតណាម​យក​ពន្ធ​នាំ​ចូល​រថយន្ត ២៩៤%

-ឡាវ​យក​ពន្ធ​នាំ​ចូល​រថយន្ត ១៩៣%

-ឥណ្ឌូណេស៊ី​យក​ពន្ធ​នាំ​ចូល​រថយន្ត ២៧១%

-ហ្វីលីពីន​យក​ពន្ធ​នាំ​ចូល​រថយន្ត ១៣១%

តាមអត្រា​គិតពន្ធ​​បូក​ញ្ចូល​គ្នា​មាន​ ពន្ធ​នាំ​ចូល ពន្ធ​អាការ​ពិសេស និង VAT បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង គឺ​កម្ពុជា​មាន​អត្រា​ទាប​ជាងប្រទេស​នៅ​តំបន់អាស៊ានមួយ​ចំនួន រួមមានទាំង ថៃ ឡាវ និង​វៀតណាម​ដែលជាប់ប្រទេសកម្ពុជាផង។

បើតាមលោកគុណ ញឹម​ ប្រទេស​ថៃ​ដែលជាប់កម្ពុជាមាន​ឧស្សាហកម្ម​រថយន្ត​ផលិតក្នុង​ស្រុក ដូច្នេះទើប​ពលរដ្ឋ​ថៃ​កម្រ​នាំ​ចូល​រថយន្តពីក្រៅ ដោយសារ​អត្រាពន្ធខ្ពស់ ទើប​ការ​ប្រើប្រាស់​រថយន្ត​ក្នុង​ស្រុក​មាន​តម្រូវការ​ខ្ពស់។

រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង​១ ៥០០​លាន​ដុល្លារ។ ប្រភពចំណូលសំខាន់ជាង ៤០ ភាគរយ​បាន​មកពីការនាំ​ចូល​យានយន្ត។

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាការ​ បាន​ចេញ​សេចក្តីជូន​ដំណឹង​ពីការ​ប្រកាស​​អនុវត្ត​ការ​ប្រមូលពន្ធនាំចូល​លើ​យានយន្ត ជ្រក​ក្រោមស្លាកលេខផ្សេងៗគ្មានពន្ធ និងអាករនាំចូល។ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ប្រកាស​ ផ្អាក​សកម្មភាព​បង្ក្រាប​យានយន្ត​នៅភូមិសាស្ត្រក្នុងប្រទេស (លើក​លែង​តែ​តំបន់​តាម​ព្រំដែន) ដើម្បីទុក​ពេល​ឲ្យម្ចាស់យានយន្ត​ជ្រកក្រោម​ផ្លាកលេខ​ផ្សេងៗ ដែល​មិន​ទាន់​មានពន្ធនិងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។

ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការ​អនុគ្រោះ និង​បន្ធូរបន្ថយ​នេះ​មានឱសាន​វាទ​អនុវត្តត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។ ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែល​ជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និង​អាករពេញ​លេញ​ដោយ​គ្មានការ​អនុគ្រោះ​បន្ធូរបន្ថយពន្ធឡើយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៤ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម