Connect with us

សេដ្ឋកិច្ច

​​សហគ្រាស​​ផលិត​​កែវ​​ក្រដាស​ បំពង់​បឺត​ធ្វើ​​អង្ករ​ខ្មែរ និង​ពោត​តម្លៃ​​៥​លាន​ដុល្លារ​ បាន​បើក​ដំណើរ​​ការ​ ក្នុង​ខេត្ត​​ពោធិ៍សាត់​​​

បានផុស

នៅ

ខេត្ត​ពោធិ៍សាត់​បាន​​ទាក់ទាញ​​ការ​បើក​សហគ្រាស​មួយ ដែល​​​​ផលិត​​កែវ​ក្រដាស​ បំពង់​បឺត​​​ធ្វើ​ពី​អង្ករ​ខ្មែរ​និង​​ពោត ក្នុង​ទំហំ​វិនិយោគ​​៥លាន​ដុល្លារ​អាមេរិក​​​​។​ សហគ្រាស​នេះ​មាន​​ឈ្មោះ​ថា ​សហគ្រាស TK & D ​មាន​​ទីតាំង​​ស្ថិត​នៅ​ក្នុង​ភូមិ​តាកែវ​ក្រោម ​ឃុំ​​បឹង​កន្ទួត ​ស្រុក​ក្រគរ​​​ខេត្ត​ពោធិ៍សាត់​ ដោយ​​ត្រូវ​ សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​​កាល​​ពី​ថ្ងៃ​ទី​១៩ ​ខែ​កញ្ញា ​ឆ្នាំ២០២១​​ម្សិល​មិញ​នេះ​ ក្រោយ​វត្ត​មាន​​លោក ម៉ៅ ធនិន​ អភិបាល​ខេត្ត​ពោធិ៍សាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​ជំទាវ​ ទិត សុខុម ស្ថាបនិក​សហគ្រាស TK & D ​លើក​ឡើង​ថា​ ដោយ​សង្កេត​ឃើញ​តាម​បណ្ដា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ទៅ​លើ​បញ្ហា​សុខភាព​អនាម័យ និង​បរិស្ថាន និង​ដោយ​មាន​ទឹក​ចិត្ត​ស្រលាញ់​ជាតិ​ផង​នោះ ​ទើប​​សហគ្រាស​នេះ​​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ការពារ​បរិស្ថាន ​និង​ចូល​រួម​ចំណែក ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ និយាយ​ជារួម​នឹង​និយាយ​ដោយ​ឡែក​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ពោធិ៍សាត់​។

លោក​ជំទាវ​បន្ថែមថា ​សហគ្រាស TK & D នឹង​​ផលិត​កែវ​ក្រដាស ​និង​បំពង់​បឺត​ធ្វើ​ពី​ម្សៅ​អង្ករ​ ម្សៅ​ពោត ​និង​ម្សៅ​ដំឡូង ​ដែល​អាច​ពិសា​បាន ​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ដោយ​មិន​ប្រើ​សារធាតុ​គីមី​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព ​និង​បរិស្ថាន ​ជាពិសេស​កាត់​បន្ថយ​កាក​សំណល់​ប្លាស្ទិក​ បង្កើត​ភាព​បៃ​តង​នៅ​កម្ពុជា។ ​សហគ្រាស​​បាន​សហការ​​គ្នា​ចូល​រួម​បណ្ដាក់​ទុន​វិនិយោគ លើ​ទឹក​ប្រាក់​ប្រមាណ​ជាង​៥លានដុល្លារសហរដ្ឋអាមេរិក នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង​២ហិកតា ​ក្នុង​ភូមិ​តាកែវ​​ក្រោម​ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​ដែល​អាច​ស្រូប​យក​នូវ​ទីផ្សារ​ពលកម្ម​ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ប្រមាណ​ជាង​១០០​នាក់​។​

លោក​ ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍​សាត់ បាន​បង្ហាញ​​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​ការ​វិនិយោគ​នេះ ​និង​​​ស្នើ​ដល់​សហគ្រាស ឱ្យ​ទទួល​ទិញ​ផលិតផល​ដើម​ ដែល​បង​ប្អូន​ប្រជា​កសិករ​ក្នុង​ខេត្ត​ធ្វើ​ការ​ដាំ​ដុះ ​និង​ប្រមូល​ផល​បាន ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​តម្រូវ​ការ​ផលិត​កែវ​ក្រដាស​ និង​បំពង់​បឺត​ធ្វើ​ពី​អង្ករ​ខ្មែរ ​ពោត ​និង​ដំឡូង​នេះ​។​លោក​សូម​ឱ្យ​សហគ្រាស​នេះ ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន បាន​កាន់​តែ​ច្រើន​ឡើង ក្នុង​​​ការ​ចូល​រួម​ចំណែក​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ ក្នុង​ខេត្ត​ក៏​ដូច​សេដ្ឋកិច្ច​កម្ពុជា​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម