Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រៀមបណ្តេញបុគ្គលិកមិនចាក់វ៉ាក់សាំងជិត ៦០០ នាក់

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងបណ្តេញបុគ្គលិកជិត ៦០០ នាក់ ដែលបដិសេធ គោរពតាមតម្រូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីក្រុមហ៊ុនបាននិយាយថា ក្រៅពីបុគ្គលិកចំនួន ៥៩៣ នាក់ដែលបដិសេធចាក់វ៉ាក់សាំង បុគ្គលិក ២,០០០ នាក់ផ្សេងទៀតក៏បានស្នើសុំការលើកលែងផ្នែកវេជ្ជសាស្រ្តឬសាសនា ចំពោះតម្រូវការវ៉ាក់សាំងផងដែរ។ នោះគឺស្មើនឹងប្រហែល ៣ភាគរយ នៃកម្លាំងពលកម្ម ៦៧,០០០ នាក់របស់ក្រុមហ៊ុន។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិកមួយនេះ បាននិយាយថា ខ្លួនមិនមានបញ្ហាអ្វីជាមួយនឹងផលប៉ះពាល់រួមនៃគោលនយោបាយនេះទេ។

កាលពីដើមខែសីហា ក្រុមហ៊ុន United Airlines បានប្រកាសថា បុគ្គលិកអាមេរិកទាំងអស់នឹងត្រូវទទួលវ៉ាក់សាំង ហើយ Upload កាតវ៉ាក់សាំងរបស់ពួកគេចូលទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន។

បុគ្គលិកអាមេរិកដែលនៅសេសសល់ជាង ៩៩ ភាគរយ បានបំពេញតាមតម្រូវការនេះ។ នេះបើយោងតាមអនុស្សរណៈមួយផ្ញើជូនបុគ្គលិកពីនាយកប្រតិបត្តិក្រុមហ៊ុនលោក Scott Kirby និងប្រធានក្រុមហ៊ុនលោក Brett Hart។

ក្រុមហ៊ុនអាកាសចរណ៍ កំពុងធ្វើការលើគោលនយោបាយរបស់ខ្លួន សម្រាប់និយោជិតដែលបានស្នើសុំការលើកលែង ដោយលើកឡើងពីករណីតុលាការមិនទាន់សម្រេចលើបញ្ហានេះ។

ក្រុមហ៊ុនក៏បាននិយាយផងដែរ បាននិយាយថា ខ្លួននឹងធ្វើតាមតម្រូវការនៃកិច្ចព្រមព្រៀងជាមួយសហជីព ដូចជាការបណ្តេញនិយោជិក ដែលបដិសេធចាក់វ៉ាក់សាំងការពារកូវីដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម