Connect with us

សេដ្ឋកិច្ច

បណ្ឌិត គី សិរីវឌ្ឍន៍៖ កម្ពុជាអាចបើកសេដ្ឋកិច្ចពេញលេញ នៅដើមឆ្នាំ២០២២

បានផុស

នៅ

ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ និងថ្ងៃចុងសប្ដាហ៍ថ្មីៗនេះ យើងសង្កេតឃើញថា ចំនួនទេសចរតាមបណ្ដាខេត្ត និងទីរមណីដ្ឋានបានកើនឡើង ដែលមានន័យថា ការចូលរួមដើរលេងកម្សាន្តឡើងវិញបន្ទាប់ពីប្រជាជនខ្មែរអាកខានកន្លងនេះ ជាចរន្តនៃកំណើនសេដ្ឋកិច្ច ទន្ទឹមពេលចាប់ពីការចូលធ្វើការវិញដើមសប្ដាហ៍នេះ ចរាចរណ៍មានការកកស្ទះតាមផ្លូវមួយចំនួន មានន័យថា សកម្មភាព និងចរន្តសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមដំណើរការ មានសន្ទុះឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១២ ខែតុលានេះថា តាមការសង្កេត ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ តាមម៉ាស៊ីន CPR​ គឺមានចន្លោះពី២០០នាក់ ទៅ២៥០នាក់ក្នុងមួយថ្ងៃ ដែលមានភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិត គី សិរីវឌ្ឍ មានប្រសាន៍បន្តថា៖ “ដូចនេះខ្ញុំរំពឹងថា ការបើកសេដ្ឋកិច្ចពេញលេញឡើងវិញ គឺនៅដើមឆ្នាំ២០២២។ ក្នុងរយៈពេលសាកល្បង១ត្រីមាស (៣ខែ) ចុងក្រោយឆ្នាំ២០២១នេះ គឺជាដំណើរការនៃវិស័យដែលមិនមានការប្រមូលផ្ដុំច្រើន ដែលនេះជាការស្ទាបស្ទង់នៃតាមដានលទ្ធភាពនៃការឆ្លងដែរ ប្រសិននៅតែមានការឆ្លងខ្លាំង នោះឆ្នាំ២០២២ ក៏មិនទាន់អាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញបានដែរ”។

បើតាមបណ្ឌិតសេដ្ឋកិច្ចខាងលើនេះបានឱ្យដឹងថា  វិស័យសេដ្ឋកិច្ចដែលដួលមួយចំនួននឹងងើបឡើងវិញនៅពេលមានតម្រូវការឡើងវិញ ដូចជាវិស័យសេវាកម្ម សណ្ឋាគារ ភោជនីដ្ឋានធំៗ។ ការក្ស័យធននៅពេលនេះមិនមានន័យថា ការស្លាប់នៃអាជីវកម្មទេ គ្រាន់តែជាការសម្រាកមួយរយៈ ដើម្បីកុំឱ្យខាតទុនបន្តទៀត។

លោកបណ្ឌិត គី សិរីវឌ្ឍ មានប្រសាន៍បន្តថា៖ “ ជាមួយគ្នានេះ រដ្ឋាភិបាលអាចមានការគាំទ្រ តាមរយៈការលើកលែងពន្ធ ការផ្ដល់ហិរញ្ញប្បទានលើដើមទុនដើម្បីជួយពួកគាត់ឱ្យមានដំណើរការអាជីវកម្មឡើងវិញ”។

បើប្រៀបធៀប២ឆ្នាំមុនការផ្ទុះជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន គឺសកម្មភាពសេដ្ឋកិច្ចខ្នាតតូច និងធម្យមនៅទូទាំងប្រទេស បានប្រមាណ ៨០% នៃសេដ្ឋកិច្ចឆ្នាំ២០១៩។ បច្ចុប្បន្នវិស័យការងារមានការថមថយ ប៉ុន្តែរីកលូតលាស់នៅវិស័យផ្សេង ដូចជាវិស័យដឹកជញ្ជូន និងអាជីវកម្មដែលភ្ជាប់ជាមួយការលក់តាមអនឡាញ។ ចំណែកវិស័យសេវាកម្ម និងវិស័យទេសចរណ៍ មានការទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជិត២ឆ្នាំ ពិសេសចាប់ពីផ្ទុះជំងឺកូវីដនៅខែកុម្ភៈ ឆ្នាំ២០២០នេះ។

ថ្មីៗនេះ រដ្ឋាភិបាលបានអនុញ្ញាតដំណើរការអាជីវកម្មមួយចំនួន គ្រឹះស្ថានសិក្សា និងវិស័យទេសចរណ៍ឡើងវិញ ដោយសារការគ្រប់គ្រងជំងឺកូវីដ១៩ មានប្រសិទ្ធភាព និងដើម្បីទប់ទល់នៃការទ្រុឌទ្រោមវិស័យសេដ្ឋកិច្ច។

លោកបណ្ឌិត មានប្រសាសន៍ថា៖ “បើយើងក្រឡេកមើលប្រទេសដទៃទៀតដូច ថៃ សឹង្ហបុរី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើមនោះ សកម្មភាពសេដ្ឋកិច្ច មានដំណើរការឡើងវិញ ឱ្យប្រជាពលរដ្ឋរៀនរស់ជាមួយជំងឺកូវីដ-១៩”។

លោកបណ្ឌិតបញ្ជាក់ថា អ្វីដែររាជរដ្ឋាភិបាលកំពុងធ្វើក្នុងបច្ចុប្បន្ននេះគឺមានន័យថា ចាប់ផ្ដើមឱ្យមានដំណើរការសេដ្ឋកិច្ចឡើងវិញ ស្របពេលប្រទេសកម្ពុជាបានចាប់យកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រចម្បងទប់ទល់ជាមួយជំងឺកូវីដ-១៩​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេន​ណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​អ៊ីស្រាអែល​វាយប្រហារទីតាំងយោធា​ស៊ីរី​ ក្នុង​ខេត្ត Deraa ភាគខាងត្បូង​​​​ប្រទេស​

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Facebook
ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

​Facebook នឹង​លុបវិដេអូផ្សាយផ្ទាល់ ​បន្ទាប់ពី ៣០ ថ្ងៃ នៅវៀតណាម

ព័ត៌មានជាតិ៥២ នាទីutes មុន

បរិបទសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោចង់ឱ្យប្រទេសជាដៃគូ រាប់ទាំងកម្ពុជា សម្លឹងមើលទីផ្សារតំបន់អាស៊ាន និង RCEP

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ២២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម