សេដ្ឋកិច្ច
ឧកញ៉ា គីម ហ៊ាង ៖ មានលុយ ទិញដីមិនខុសទេ អត់លុយទិញ ដីទើបជាកំហុស
អ្នកជំនាញផ្នែកអចលនទ្រព្យចាស់វស្សាមួយរូប បានលើកឡើងថា មានលុយទិញដី គឺអត់ខុសទេ ប៉ុន្តែបើអត់លុយទិញ នោះគឺទើបជាកំហុស ហើយមានតែការវិនិយោគដីធ្លីទេ ទើបធ្វើឲ្យអ្នកមានខ្លាំង។ នេះជាការលើកឡើង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate។
លោកឧកញ៉ា គីម ហ៊ាង មានប្រសាសន៍ថា ការយល់ឃើញរបស់បុគ្គលម្នាក់ៗ ទៅលើការវិនិយោគដីធ្លី មិនដូចគ្នាទេ។ ចំពោះបុគ្គលខ្លះ ដែលថា មិនគួរយកលុយទៅវិនិយោគដីធ្លីនោះ តាមលោកបណ្ឌិត គីម ហ៊ាង យល់ថា មិនមានអ្វីខុសនោះទេ តែថា អ្នកមាននៅស្រុកខ្មែរភាគច្រើន គឺមានដោយសារដីធ្លី។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/003-5.jpg)
លោកថា «អញ្ចឹងខ្ញុំគិតថា អ្នកដែលនិយាយថា ពុំគួរវិនិយោគដីធ្លី ប្រហែលជាគាត់អត់មានលុយ ដើម្បីវិនិយោគ ប៉ុន្តែបើអ្នកមានលុយម៉ង គឺគេវិនិយោគហើយ យើងត្រូវទទួលស្គាល់ការពិត សម្ដីនីមួយៗ គឺមិនដូចគ្នា ព្រោះគំនិតមនុស្សខុសគ្នា ការយល់ឃើញខុសគ្នា អញ្ចឹងអ្នកមាននៅស្រុកខ្មែរយើង គឺភាគច្រើនបំផុត គាត់មានដោយសារដីធ្លី ដោយសារគាត់យកលុយវិនិយោគដីធ្លី បានគាត់ជាអ្នកមាន»។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានសង្កត់ធ្ងន់ថា មានតែការវិនិយោគដីធ្លីទេ ទើបធ្វើឲ្យអ្នកមានខ្លាំង ហើយនៅស្រុកខ្មែរយើងក្នុងចំណោមមនុស្ស ១០០នាក់ គឺមានមនុស្សជាង ៩០នាក់ហើយ ដែលមានបានដោយសារវិនិយោគលើដីធ្លី។ លោកបន្ថែមថា «អញ្ចឹងអូខេ! គាត់និយាយវាត្រូវ សម្រាប់ចំណុចគាត់ ខ្ញុំអត់និយាយថា គាត់និយាយខុសទេ ប៉ុន្តែយើងអាចនិយាយថា ដោយសារគាត់មិនវិនិយោគហើយ ទើបគាត់មិនអាចក្លាយជាអ្នកមាន ដោយសារដីធ្លី ប៉ុន្តែអ្នកដែលវិនិយោគ ភាគច្រើនក្លាយជាអ្នកមាន ដោយសារដីធ្លី តែក៏មានអ្នកខ្លះក្ស័យធន ឬខាត ដោយសារដីធ្លីដូចគ្នាអញ្ចឹង…អញ្ចឹងទេតែលើស ៥១ភាគរយ គេហៅថា ជោគជ័យហើយ អញ្ចឹងជារួមសម្រាប់ខ្ញុំ មានលុយទិញដី គឺអត់ខុសទេ ប៉ុន្តែបើអត់លុយទិញ នោះគឺទើបជាកំហុស»។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/01-55.jpg)
អ្នកជំនាញផ្នែកអចលនទ្រព្យជិត ២០ឆ្នាំរូបនេះ ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេលជិត ១០ខែ នៃឆ្នាំ២០២១នេះ សម្រាប់ ដីធ្លីទំហំធំៗ មិនមានការធ្លាក់ថ្លៃនោះទេ ហើយប្រសិនបើម្ចាស់ដីធំៗ ទាំងនោះ លក់មិនចេញ គឺពួកគេទុកលក់នៅឆ្នាំក្រោយៗ ទៀត។ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា «ជារួមក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ហ្នឹង បើយើងនិយាយ ពីម៉ាក្រូសេដ្ឋកិច្ច សម្រាប់តែវិស័យដីធ្លី គឺយើងឃើញសញ្ញាវា មនុស្សជាច្រើនថា ដីធ្លីធ្លាក់ថ្លៃ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យដឹងថា ១០ខែ ក្នុងឆ្នាំ ២០២១ហ្នឹង មនុស្សដែលនិយាយថា ដីចុះថ្លៃ គឺភាគច្រើនជាបុគ្គល ដែលអត់មានដី ឬក៏មានទ្រព្យសម្បត្តិតិចតួច»។
ឧកញ៉ា គីម ហ៊ាង បានបញ្ជាក់បន្ថែមថា «ប៉ុន្តែបើដីធំ ដីអ្នកមានវិញ គឺអត់មានចុះថ្លៃទេ សាធារណជន ឬក៏ប្រជាជនទូទៅថា កូវីដហើយ ដីធ្លីចុះថ្លៃ គឺជាសម្ដីរបស់មនុស្ស ដែលមិនមែនជាម្ចាស់ដីពិត ប៉ុន្តែបើម្ចាស់ដីពិតប្រាកដ អ្នកមានដីធំៗ ទូទៅ គឺគាត់អត់ចុះថ្លៃទេ លក់មិនចេញ គាត់ទុកចូលឆ្នាំ ២០២២ ២០២៣ ទើបគាត់លក់»៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/10/02-39.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត