សេដ្ឋកិច្ច
វិស័យធានារ៉ាប់រងកម្ពុជា នៅតែទទួលបានការរីកចំរើន ដោយរំពឹងថា នឹងមានកំណើន ១០ភាគរយ ក្នុងឆ្នាំនេះ
វិស័យធានារ៉ាប់រងកម្ពុជា នៅតែទទួលបានការរីកចំរើន ដោយរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ នៅក្នុងឆ្នាំ ២០២០ ហើយរំពឹងថា នឹងមានកំណើនប្រមាណ ១០ភាគរយ នៅឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានថ្លែងក្នុងសិក្ខាសាលា ស្ដីពី «អត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាធានារ៉ាប់រង» នៅព្រឹកថ្ងៃទី២០ ខែតុលានេះ តាមប្រព័ន្ធ Zoom។
លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ក្នុងសិក្ខាសាលានេះថា វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននិងកំពុងដើរតួនាទី ជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច។ ជាមួយនឹង ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបាន ក្រោមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញជាប្រចាំ របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើឲ្យទីផ្សារធនារ៉ាប់រងកម្ពុជា បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។
អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា «ទោះបីជា វិបត្តិកូវីដ-១៩ នៅបន្តរាតត្បាតក្នុងសកលលោក ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តរីកចំរើនដោយរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ក្នុងឆ្នាំ ២០២០ និងព្យាករថា នឹងកើនប្រមាណ ១០ភាគរយ ក្នុងឆ្នាំ ២០២១»។
ចំណែកលោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ឲ្យដឹងដែរថា ជំងឺកូវីដ-១៩ ក៏បានរំលឹកយើងឡើងវិញ អំពីសារៈសំខាន់នៃការថែទាំសុខភាព ក៏ដូចជាការការពារខ្លួនពីហានិភ័យផ្សេងៗទៀត ដែលអាចកើតឡើងផងដែរ។ ផ្អែកតាមបទពិសោធន៍ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗ ដែលធ្វើឲ្យអតិថិជនរបស់យើង ជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ។ សមាគមីក្រូហិរញ្ញវត្ថុ ជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបានក្នុងកម្រិតអប្បបរមា ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រង សម្រាប់ការពារហានិភ័យទាំងនោះ។
លោក គា បូរាណ បានមានប្រសាសន៍បន្តថា «ខ្ញុំបាទជឿជាក់ថា ការអនុញ្ញាតពីនិយ័តករទាំងពីរ ក្នុងដំណើរការប៊ែងការស៊ូរេន បានកំពុងជំរុញដល់ការទទួលបាន នូវសេវាធានារ៉ាប់រង ពិសេសធានារ៉ាប់រងខ្នាតតូច ដល់ប្រជាពលរដ្ឋទូទៅជាពិសេសតាមទីជនបទ។ ការអនុញ្ញាតឲ្យបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវច្បាស់លាស់ អាចមានលទ្ធភាពលក់សេវាធានារ៉ាប់រង ដោយផ្ទាល់ នឹងចូលរួមកាត់បន្ថយថ្លៃប្រតិបត្តិការ ក៏ដូចជាជំរុញការទទួលបានសេវាធានារ៉ាប់រង កាន់តែទូលំទូលាយផងដែរ»។
ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋតាមជនបទ ឲ្យមានការយល់ដឹងអំពីសារៈសំខាន់ នៃការការពារ ឫសេវាធានារ៉ាប់រង ពិតជានឹងចូលរួមចំណែក ក្នុងការបង្តើតឲ្យមានសំណាញ់ការពារសង្គម ក្នុងការកាត់បន្ថយហានិភ័យកម្រិតបុគ្គល និងក្រុមគ្រួសារផងដែរ។
រីឯលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា តាមរយៈសិក្ខាសាលានៅថ្ងៃនេះ លោកជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ នឹងបានស្វែងយល់បន្ថែមអំពីទិដ្ឋភាព នៃបទប្បញ្ញត្តិ និងការត្រួតពិនិត្យ, ការប្រព្រឹត្តទៅនៃទីផ្សារធានារ៉ាប់រង, ទស្សនទានទូទៅនៃហានិភ័យ និងការធានារ៉ាប់រង ទិដ្ឋភាពនៃការប្រើប្រាស់ផលិតផលធានារ៉ាប់រង ព្រមទាំងមានកិច្ចពិភាក្សាពិសេសលើប្រធានបទ «ហានិភ័យឥណទាន និងធានារ៉ាប់រង៖ ទស្សនៈ និងការអនុវត្តការផ្ទេរហានិភ័យឥណទាន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ»។ ដែលមានវាគ្មិនកិត្តិយស មកពីនិយ័តករធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាផងដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩។ ក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧, ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ១៦, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ២៦ ដែលក្នុងនោះមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថា «ប៊េងកាសួរេន (Bancassurance)» និងបុគ្គលភ្នាក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០នាក់៕
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?