Connect with us

សេដ្ឋកិច្ច

ធនាគារកណ្ដាល ថៃ បន្ថយច្បាប់ប្រាក់កម្ចីទិញផ្ទះពីបង់ពេញ ១០០ ភាគរយមកត្រឹម ៧០ ទៅ ៩០ ភាគរយ

បានផុស

នៅ

ធនាគារកណ្តាលរបស់ប្រទេសថៃបានបន្ធូរបន្ថយច្បាប់ស្តីពីប្រាក់កម្ចីទិញផ្ទះដើម្បីជំរុញវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីបាននិយាយថា ដែនកំណត់សមាមាត្រប្រាក់កម្ចីត្រូវបានដកចេញពី ១០០ ភាគរយមក ៧០ ទៅ ៩០ ភាគរយរហូតដល់ចុងឆ្នាំ ២០២២ ដើម្បីបង្កើនសកម្មភាពនៅក្នុងវិស័យអចលនទ្រព្យ ដែលនឹងចំណាយពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញ ។

លោកស្រី Roong Mallikamas ជំនួយការទេសាភិបាលធនាគារថៃ (BOT) បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ភាពមិនប្រាកដប្រជានៅតែខ្ពស់ ហើយវិស័យមួយចំនួននៅតែមានភាពផុយស្រួយ ដូច្នេះវិធានការនានាត្រូវបានណែនាំដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនការងារ” ។

លោកស្រី Roong Mallikamas ជំនួយការទេសាភិបាលធនាគារថៃ (BOT)

លោកស្រីបាននិយាយថា វិធានការនេះគឺសម្រាប់កិច្ចសន្យាប្រាក់កម្ចីទិញផ្ទះទាំងអស់ រួមទាំងការផ្តល់ហិរញ្ញប្បទានឡើងវិញ ខណៈពេលដែលមានសញ្ញាតិចតួចនៃការរំពឹងទុកថា វិស័យនេះនឹងងើបឡើងវិញ ។

ចំណែកលោក Don Nakornthab អគ្គនាយកជាន់ខ្ពស់ BOT បាននិយាយថា វិស័យអចលនទ្រព្យមានប្រហែល ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ថៃ និងមានបុគ្គលិកចំនួន ២.៨ លាននាក់ ។

លោក Don Nakornthab អគ្គនាយកជាន់ខ្ពស់ BOT

ទន្ទឹមនោះ BOT បានព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប ០.៧ ភាគរយនៅឆ្នាំនេះ និង ៣.៩ ភាគរយនៅឆ្នាំ ២០២២ បន្ទាប់ពីធ្លាក់ចុះ ៦.១ ភាគរយកាលពីឆ្នាំមុន ។

លោក Don បាននិយាយថា សេដ្ឋកិច្ចធំទី ២ របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅដើមឆ្នាំ ២០២៣ ប៉ុន្តែវិស័យអចលនទ្រព្យនឹងចំណាយពេលយូរជាងនេះដើម្បីធ្វើឲ្យមានលក្ខណៈធម្មតា ក្រោយជួបរោគរាតត្បាតកូវីដ ១៩ ។

លោក Don បាននិយាយទៀតថា​ការបន្ធូរបន្ថយច្បាប់រួមជាមួយវិធានការបន្ថែមណាមួយត្រូវបានគេរំពឹងថា នឹងបង្កើនប្រាក់កម្ចីទិញផ្ទះប្រហែល ៥០ ពាន់លានបាត (១.៥ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ខណៈក្រសួងហិរញ្ញវត្ថុក៏កំពុងពិចារណា ពង្រីកវិធានការអចលនទ្រព្យមួយចំនួនដើម្បីជួយដល់វិស័យនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ទេសចរខ្មែរ ទៅ ថៃ មិនចាំបាច់ធ្វើចត្តាឡីស័កទេ បើបំពេញតាមលក្ខខណ្ឌទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៥១ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម