សេដ្ឋកិច្ច
អ្នកជំនាញ ណែនាំដល់អ្នកចង់ទិញដីឡូតិ៍ គួរពិនិត្យមើល ៦ចំណុចនេះសិន បើមិនចង់ជួបហានិភ័យ
អ្នកជំនាញផ្នែកអចលនទ្រព្យ បានណែនាំដល់ប្រជាពលរដ្ឋ ដែលចង់ទិញដីឡូតិ៍ គួរពិនិត្យមើលចំណុច ៦នេះសិន ប្រសិនបើ មិនចង់ជួបហានិភ័យណាមួយ ក្រោយពីការទិញដីនោះ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាអគ្គនាយកក្រុមហ៊ុន San Sn Realty បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មានប្រជាពលរដ្ឋ ដែលជាអ្នករត់ PassApp កម្មកររោងចក្រ ពលករខ្មែរ និងអាជីវករ ដែលបានទិញដីឡូតិ៍រួច និងកំពុងតែទិញ ឬមានបំណងចង់ទិញ បានលើកអំពីក្ដីបារម្ភរបស់ពួកគាត់ ជុំវិញសុវត្ថិភាពនៃការទិញ។
ក្រុមពួកគាត់ទាំងនោះ បានលើកក្ដីបារម្មណ៍ថា ខ្លាចទិញដីហើយមិនបានដី ទិញដីហើយបានដីមានជំលោះ ឬទិញដីហើយមិនបានប្លង់កម្មសិទ្ធិជាដើម។ ដើម្បីបញ្ជៀសឲ្យផុតនូវបញ្ហាខាងលើ ឬទិញដីប្រាកដជាបានដីនោះ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) ដែលមានជំនាញផ្នែកអចលនទ្រព្យជាង ១០ឆ្នាំមកហើយនោះ បានណែនាំឲ្យប្រជាពលរដ្ឋ គួរពិនិត្យមើលនូវចំណុចចំនួន ៦ មុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូតិ៍៖
ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដា
ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានប័ណ្ណពន្ធប៉ាតង់
ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍
ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុន ជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នោះ
ទី៦. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវតែបញ្ជាក់ថា វិញ្ញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយ នោះទេ។
លោក សំ សុខនឿន បានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ដែលប្រជាពលរដ្ឋមានបំណងចង់ទិញ ឬបានទិញរួចហើយ មិនមាន ៦ចំណុចខាងលើទេនោះ នោះប្រជាពលរដ្ឋដែលជាអ្នកទិញដីឡូតិ៍ ពីក្រុមហ៊ុននេះ នឹងមានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យមានបញ្ហា នៅថ្ងៃអនាគត៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក