Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះដល់កម្រិតទាប មិនធ្លាប់មានក្នុងរយៈពេល៤សប្តាហ៍ 

បានផុស

នៅ

កាលពីថ្ងៃពុធ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល៤សប្តាហ៍ បន្ទាប់ពីស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងលើសពីការរំពឹងទុក។

ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ២.៧៣ ដុល្លារឬ ៣,២% មកនៅ ៨១.៩៩ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅម៉ាក US West Texas Intermediate (WTI) បានធ្លាក់ចុះ ៣.០៥ដុល្លារ ឬ ៣,៦% មកនៅ ៨០.៨៦ដុល្លារក្នុងមួយបារ៉ែល។

Oil falls in biggest weekly decline in months on demand worries | Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះគឺជាការធ្លាក់ចុះភាគរយប្រចាំថ្ងៃដ៏ធំបំផុត សម្រាប់ម៉ាកទាំងពីរចាប់តាំងពីដើមខែសីហាមក និងជាការធ្លាក់ចុះទាបបំផុតសម្រាប់ម៉ាក Brent ចាប់តាំងពីថ្ងៃទី៧ខែតុលា និងសម្រាប់ម៉ាក WTI ចាប់តាំងពីថ្ងៃទី១៣ខែតុលាមក។

ស្តុកប្រេងឆៅប្រចាំសប្តាហ៍ បានកើនឡើងជាង ៣.៣លានបារ៉ែល ច្រើនជាងការរំពឹងទុក ប៉ុន្តែស្តុកប្រេងសាំងបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៧មក។

លោក Phil Flynn អ្នកវិភាគនៅក្រុមហ៊ុន Price Futures Group ក្នុងទីក្រុង Chicago បាននិយាយថា “ទីផ្សារបានស្ថិតនៅក្រោមសម្ពាធរួចទៅហើយ។ យើងធ្លាក់ចុះដោយសារតែការទាញយកប្រាក់ចំណេញពីកិច្ចប្រជុំរបស់សហព័ន្ធ”។

Oil falls in biggest weekly decline in months on demand worries | Reuters

ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុពិភពលោក COP26 នៅទីក្រុង Glasgow ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្តីបន្ទោសការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ន លើការបដិសេធរបស់បណ្តាប្រទេស OPEC ក្នុងការបូមប្រេងឆៅបន្ថែមទៀត។

អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមត្រូវបានគេស្គាល់ថា OPEC+ បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញនូវផែនការដើម្បីរក្សាការផ្គត់ផ្គង់ប្រចាំខែឲ្យមានស្ថិរភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ឃើញប្រេងសាំងឡើងថ្លៃកុំឆ្ងល់! នេះជាមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម