ព័ត៌មានអន្ដរជាតិ
ដឹងទេ ប្រទេសណាផលិត មាស ច្រើនជាងគេលើលោក
បញ្ជីនៃបណ្តាប្រទេសកំពូលៗទាក់ទងនឹងការផលិតមាសប្រែប្រួលជារៀងរាល់ឆ្នាំ ប៉ុន្តែបណ្តាប្រទេសដែលត្រូវបានចុះបញ្ជីញឹកញាប់បំផុតត្រូវបានចាត់ទុកថាជាប្រទេសផលិតមាសច្រើនជាងគេនៅលើពិភពលោក ។

ដូចនេះមកដឹងបណ្ដាប្រទេសលើពិភពលោកទាំង ១០ ដែលផលិតមាសច្រើនជាងគេ ៖
ចិន ៖ ផលិតមាសច្រើនជាង ៣៨៣.២ តោនក្នុងមួយឆ្នាំ ។ អណ្តូងរ៉ែទាំងនោះមានទីតាំងនៅតំបន់ផ្សេងៗក្នុងប្រទេសចិន រួមទាំងខេត្ត Xinjiang និងខេត្ត Shandong ផងដែរ ។ អណ្តូងរ៉ែមាសថ្មីរបស់ចិនត្រូវបានគេរកឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងខេត្ត Xinjiang ដែលមានមាសរហូតដល់ ២០០ តោន ។
រុស្ស៊ី ៖ ផលិតមាសប្រមាណ ៣២៩.៥ តោនក្នុងមួយឆ្នាំ ។
អូស្ត្រាលី ៖ ផលិតមាសប្រមាណ ៣២៥.១ តោនក្នុងមួយឆ្នាំ ។ អណ្តូងរ៉ែភាគច្រើនមានទីតាំងនៅរដ្ឋ Western Australia ។
សហរដ្ឋអាមេរិក ៖ ផលិតមាសប្រហែល ២០០.២ តោនក្នុងមួយឆ្នាំ ។ អណ្តូងរ៉ែធំបំផុតមានទីតាំងនៅរដ្ឋ Nevada ។
កាណាដា ៖ ផលិតមាសប្រហែល ១៨២.៩ តោនក្នុងមួយឆ្នាំ ។ ការជីកយករ៉ែភាគច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត និងទឹកដីភាគខាងលិចនៃប្រទេសកាណាដា ។
ប៉េរូ ៖ ផលិតមាសបានប្រមាណ ១៤៣.៣ តោនក្នុងមួយឆ្នាំ ។ ការជីកយករ៉ែមាសភាគច្រើនស្ថិតនៅក្នុងតំបន់ Amazon នៃប្រទេសប៉េរូ ។
ហ្គាណា ៖ ផលិតមាសប្រហែល ១៤២.៤ តោនក្នុងមួយឆ្នាំ ។ មាស និងពាណិជ្ជកម្មមានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសហ្គាណា ។ រ៉ែមានចំនួន ៣៧ ភាគរយនៃការនាំចេញរបស់ប្រទេស។
អាហ្វ្រិកខាងត្បូង ៖ ផលិតមាសប្រហែល ១១៨.២ តោនក្នុងមួយឆ្នាំ ។ អាហ្រ្វិកខាងត្បូងគឺជាអ្នកផលិតមាស និងលោហធាតុដ៏មានតម្លៃផ្សេងទៀតតាំងពីយូរយារណាស់មកហើយ ។ ជាការពិតណាស់ អស់រយៈពេលជាច្រើនឆ្នាំ អាហ្វ្រិកខាងត្បូងត្រូវបានគេស្គាល់ថាជាអ្នកផលិតមាសដ៏ធំបំផុតរបស់ពិភពលោក ។ ទោះជាយ៉ាងណាក៏ដោយផលិតកម្មបានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។
ម៉ិកស៊ិក ៖ ផលិតមាសប្រមាណ ១១១.៤ តោនក្នុងមួយឆ្នាំ ។
ប្រេស៊ីល ៖ ផលិតមាសប្រហែល ១០៦.៩ តោនក្នុងមួយឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Provident Metals
ចុចអាន ៖ មិនមែនតែ កម្ពុជា ទេដែលប្រេងសាំងឡើងថ្លៃ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា