សេដ្ឋកិច្ច
សមាគមសណ្ឋាគារ៖ ភ្ញៀវទេសចរជាតិកើនឡើងតែវិស័យសណ្ឋាគារនៅទ្រឹង
———
វិស័យសណ្ឋាគារ គឺរស់បានរំពឹងលើភ្ញៀវទេសចរបរទេស។ ប៉ុន្តែបច្ចុប្បន្នប្រទេសកម្ពុជា មិនទាន់បើកចំហឱ្យបានទូលំទូលាយសម្រាប់ភ្ញៀវទេសចរក្រៅស្រុកចូលមកកម្សាន្តនៅឡើយ ដែលនេះជាហេតុនាំឱ្យវិស័យសណ្ឋាគារនៅទ្រឹង។

លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារ បានឱ្យកម្ពុជាថ្មីដឹងថា វិស័យសណ្ឋាគារមានស្ថានភាពល្អប្រសើរឡើងវិញបាន លុះត្រាតែកម្ពុជា បើកចំហទទួលភ្ញៀវទេសចរបរទេស ដោយមិនមានការធ្វើចត្តាឡីស័ក។ លោក បញ្ជាក់ដូច្នេះ« កម្ពុជា ទាល់តែដកលក្ខខណ្ឌមួយចំនួន ដូចជា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួន និងធ្វើតេស្តអវិជ្ជមាន មិនចាំបាច់ធ្វើចត្តាឡីស័កនោះវិស័យនេះ(សណ្ឋាគារ) នឹងដំណើរការសន្សឹមៗល្អឡើងវិញ»។

ប្រធានសមាគមសណ្ឋាគារ គូសបញ្ជាក់ថា មុនរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេស មកកម្សាន្តនៅកម្ពុជា មានចំនួនជាង ៦លាននាក់ ក្នុងនោះភ្ញៀវចិនមានចំនួនជាង ២លាននាក់ ប្រទេសអាស៊ានជាង ២លាននាក់ និងជាង ២លានទៀតមកពីប្រទេសប៉ែកអឺរ៉ុប។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ាន ដែលចូលមកកម្សាន្តនៅកម្ពុជា មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។
លោក ឌិន សុមេធារិទ្ធិ បានសង្កត់ធ្ងន់ថា វិស័យសណ្ឋាគាររីកចម្រើនទៅបាន គឺពឹងផ្អែកទៅលើភ្ញៀវទេសចរបរទេស ចំណែកភ្ញៀវទេសចរក្នុងស្រុក គឺភាគតិចប៉ុណ្ណោះដែលស្នាក់នៅសណ្ឋាគារ។

ក្រោយរាជរដ្ឋាភិបាលបន្ធូរបន្ថយ បើកឱ្យគ្រប់វិស័យទាំងអស់ដំណើរការឡើងវិញ ភ្ញៀវទេសចរជាតិបានកើននៅតាមតំបន់ទេសចរណ៍នានា មានដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប និងកំពតជាដើម។ ប៉ុន្តែភ្ញៀវទេសចរទាំងនោះ ភាគច្រើនស្នាក់នៅផ្ទះសំណាក់ ដោយឡែកអ្នកដែលស្នាក់នៅសណ្ឋាគារមានតិចតួចប៉ុណ្ណោះ។
លោក ឌិន សុមេធារិទ្ធិ បានឱ្យដឹងថា រយៈពេល២ឆ្នាំ នៃវិបត្តិកូវីដ-១៩ អ្នកប្រកបអាជីវកម្មក្នុងវិស័យសណ្ឋាគារខាតបង់ប្រាក់អស់រាប់លានដុល្លារ ដោយសារការបិទភ្ញៀវទេសចរអន្តរជាតិ។ លោកបន្ថែមទៀតថា បើទោះបីជានៅពេលនេះកម្ពុជា បើកប្រទេសឡើងវិញក្តី ក៏មិនទាន់មានភ្ញៀវអន្តរជាតិមកលេងច្រើនដែរ ដោយសារប្រទេសរបស់ពួកគេនៅជួបវិបត្តិកូវីដនៅឡើយ។ លោកបានសន្និដ្ឋានថា ទំនងជាដើមឆ្នាំក្រោយ ទើបវិស័យសណ្ឋាគារមានស្ថានភាពល្អប្រសើរឡើងវិញ៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត