សេដ្ឋកិច្ច
កម្ពុជា ខាតបង់ប្រាក់២.៧១ទ្រីលានរៀលក្នុង១ឆ្នាំ ដោយសារថ្នាំជក់
យោងតាមគោលនយោបាយសង្ខេបរបស់សាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញថា នៅកម្ពុជា មនុស្ស ១៥,០០០នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ ដោយសារជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ហើយបញ្ហានេះបានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិ ប្រមាណជាង ២.៧១ទ្រីលានរៀលក្នុង១ឆ្នាំ ស្មើនឹង ៣% នៃ GDP (RTI, MoH, UNDP, FCTC, WHO, ២០១៩)។ របាយការណ៍បានឱ្យដឹងទៀតថា កម្ពុជាស្ថិតនៅក្នុងបណ្តាប្រទេសមានអត្រាពន្ធទាប លើផលិតផលថ្នាំជក់បើប្រៀបធៀប ជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន (SEATCA, ២០១៩)។

ការដំឡើងពន្ធលើផលិតផលថ្នាំជក់ នៅកម្ពុជា ជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារី មានការផ្តាស់ប្តូរក្នុងការសម្រេចចិត្តឈប់ជក់ ឬកាត់បន្ថយការជក់បារី។
តាមរយៈលទ្ធផលនៃការស្ទង់មតិ ប្រជាពលរដ្ឋស្ទើរតែ៩៩% មានការយល់ដឹងពីភាពគ្រោះថ្នាក់ និងផលប៉ះពាល់នៃការជក់បារី ទាំងទៅលើសុខភាព និងសង្គមជាដើម។ សម្រាប់ប្រជាពលរដ្ឋដែលគាំទ្រ ឱ្យបន្ថែមអត្រាពន្ធ គឺចង់ឱ្យដំឡើងពន្ធរហូតដល់ ៦២% នៃតម្លៃលក់រាយច្រើនជាង២ដង នៃអត្រាពន្ធនាពេលបច្ចុប្បន្ន។

ការដំឡើងថ្លៃបារី ជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារីមានការផ្តាស់ប្តូរនូវការសម្រេចចិត្តឈប់ជក់ ឬកាត់បន្ថយការជក់បារី។ តាមរយៈការអង្កេតបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកជក់បារីនឹងធ្វើការសម្រេចចិត្តឈប់ជក់ ក្នុងករណីដែលបារីឡើងថ្លៃរហូតទៅដល់៤ដង ធៀបនឹងតម្លៃដែលបានទិញចុងក្រោយ ៣០០០រៀល/កញ្ចប់។
លទ្ធផលនៃការអង្កេតនេះ ស្របទៅនឹងការសិក្សាស្រាវជ្រាវមួយរបស់ Ross(2021) ដែលបានបង្ហាញអត្រាអ្នកជក់បារី បានធ្លាក់ចុះប្រមាណជាង២% នៅពេលតម្លៃបារីមានការកើនឡើងពីរដង។ បន្ថែមពីនេះ ក៏បានកាត់បន្ថយអត្រាអ្នកស្លាប់មុនអាយុបានប្រហែល ៣០%ផងដែរ។ រីឯចំណូលពន្ធសរុបបានកើនឡើងរហូតដល់បីដង៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ