Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេកោះពេជ្រ-កោះនរា សម្រេចបាន ៥០ ភាគរយ

បានផុស

នៅ

ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ពីមជ្ឈមណ្ឌលកោះពេជ្រមកកោះនរាសម្រេចបាន ៥០ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធ បានឲ្យកម្ពុជាថ្មីនៅថ្ងៃទី ៥ ខែវិច្ឆិកានេះថា ចំពោះលទ្ធផល នៃការសាងសង់ស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ពីមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ឆ្ពោះមកភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេច ៥០ ភាគរយហើយដែលក្នុងនោះគឺការសាងសង់គ្រឹះសសរស្ពានតែម្តង។

លោក អ៊ុង រ៉ូន បានបញ្ជាក់ថា បើគិតពីថ្ងៃបើកការដ្ឋានសាងសង់ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះគឺមានរយះពេល ១២ ខែមកហើយ។

ស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ មានប្រវ៉ែង ៤៤៦ម៉ែត្រ និងទទឹង២១.៥០ម៉ែត្រ។ សសរគ្រឹះស្ពានមានចំនួន៤។នៅលើទ្រូងស្ពានមាន៤គន្លង ដែល២គន្លងសម្រាប់រថយន្ត គន្លង១ សម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។

គម្រោងចំណាយនៃការសាងសង់ស្ពាននេះអស់ចំនួន៤៩លានដុល្លារហើយតម្រូវឲ្យសាងសង់រួចរាល់ក្នុងរយះពេល​៣៥ ខែ។ ហើយមកដល់ថ្ងៃនេះគឺការស្ថាបនាបានប្រមាណ៥០ភាគរយដែលក្នុងនោះក្រុមការងារសាងសង់បានខិតខំធ្វើទាំងថ្ងៃទាំងយប់ដោយផ្លាស់វេនគ្នាសម្រាកដើម្បីឲ្យបានសម្រេចមុនគម្រោង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ២៩ នាទីutes មុន

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម