សេដ្ឋកិច្ច
១០ខែឆ្នាំ ២០២១ កម្ពុជារកចំណូលបានពីការនាំចេញស្រូវអង្ករចំនួនជិត១០លានដុល្លារ
រយៈពេល ១០ខែ នៃឆ្នាំ២០២១ កម្ពុជា ទទួលបានប្រាក់ចំណូលពីការនាំចេញស្រូវអង្ករចំនួន ៩៥៧.៣០ លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមការផ្សព្វផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ នេះ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៦០,១៦៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅគោលដៅទីផ្សារចំនួន ៥៥ប្រទេស និងតំបន់ស្វយ័ត ដែលក្នុងនោះ ទីផ្សារចម្បងមានចំនួន ៥ គ្របដណ្តប់ ៧៩.០៣% លើបរិមាណអង្ករនាំចេញសរុប រួមមាន៖
១. ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៤៩.៨០% ស្មើនឹង ២២៩,១៧៧ តោន
២. ប្រទេសបារាំង ១១.០៧% ស្មើនឹង ៥០,៩៥១ តោន
៣. ប្រទេសហ្កាប៊ុង ៧.៩៥% ស្មើនឹង ៣៦,៥៨៨ តោន
៤. ប្រទេសម៉ាឡេស៊ី ៦.៦៦% ស្មើនឹង ៣០,៦៥៦ តោន
៥. ប្រទេសហូឡង់ ៣.៥៥% ស្មើនឹង ១៦,៣៣៨ តោន។

ប្រភេទអង្ករនាំចេញនេះ មានដូចជា អង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៣២៤,៣៦៤តោន ឬ ៧៨.៩៨% នៃការនាំចេញសរុប ដែលក្នុងនោះ (អង្ករក្រអូបប្រណិតមាន ៤១% អង្ករក្រអូបធម្មតាមាន ៣៧.៨៩%) អង្ករសគ្រាប់វែងមាន ២៩.៦៧ % អង្ករចំហុយមាន ១.៩៦ % និងអង្ករសរីរាង្គមាន ១.៤៤% ។
ចំពោះការនាំស្រូវចេញគឺមានបរិមាណសរុបចំនួន ២,៦៥៩,៦៦០ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លានដុល្លារសហរដ្ឋអាមេរិក។
ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២១ មានប្រមាណជា ៩៥៧.៣០លាន ដុល្លារសហរដ្ឋអាមេរិក។
សម្រាប់ខែតុលា ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានចំនួន ៤៩,៤៧១ តោន មានកំណើនប្រមាណជា ៤.០៨% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងខែតុលា ឆ្នាំ២០២០៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង