Connect with us

សេដ្ឋកិច្ច

OPEC+ និងអារ៉ាប៊ីសាអូឌីត នៅតែផ្តោតលើទិន្នផលប្រេង

បានផុស

នៅ

យោងតាមក្រុមហ៊ុន Vitol Group បានឲ្យដឹងថា ការកើនឡើងតម្លៃប្រេងខ្ពស់ជាងការរំពឹងទុករបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាសញ្ញាមួយដែលបង្ហាញ ខ្លួននឹងបន្តតតាំងជាមួយសម្ពាធរបស់សហរដ្ឋអាមេរិក ដែលឲ្យបូមប្រេងឲ្យបានលឿនជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Saudi Aramco បានដំឡើងតម្លៃខែធ្នូសម្រាប់អតិថិជននៅអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុបកាលពីថ្ងៃសុក្រ ពោលគឺមួយថ្ងៃបន្ទាប់ពីអង្គការ OPEC+ ជាប់គាំងនឹងផែនការរបស់ខ្លួន ក្នុងការជំរុញទិន្នផលក្នុងល្បឿនបន្តិចម្តងៗ។

យោងតាមទិន្នន័យដែលចងក្រងដោយ Bloomberg បានឲ្យដឹងថា ការដំឡើងតម្លៃលក់ផ្លូវការឬ OSP របស់ក្រុមហ៊ុនរដ្ឋ សម្រាប់អាស៊ី គឺជាការឡើងថ្លៃខ្ពស់បំផុតលើកទី៣ ក្នុងសតវត្សរ៍នេះ។

លោក Mike Muller ប្រធានអាស៊ីនៅក្រុមហ៊ុន Vitol ដែលជាពាណិជ្ជករប្រេងឯករាជ្យធំបំផុតរបស់ពិភពលោកបានប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យថា “ពួកគេទំនងជាមិនផ្លាស់ប្តូរជំហរទេ”។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវដល់អង្គការ OPEC+ ដែលជាសម្ព័ន្ធមិត្តមាន២៣ប្រទេសដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ី ឲ្យពន្លឿនការបន្ធូរបន្ថយ ឈប់ទប់ស្កាត់ការផ្គត់ផ្គង់ ដែលបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ ស្របពេលជំងឺរាតត្បាតផ្ទុះឡើង។

នៅឆ្នាំនេះ ប្រេងបានឡើងថ្លៃប្រហែល ៦០% ដល់ជាង ៨០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងការកាត់បន្ថយរបស់ OPEC+។

អារ៉ាប៊ីសាអូឌីត បានដំឡើង OSP ថ្លៃជាងការរំពឹងទុក។ នោះគឺជាសញ្ញាមួយសម្រាប់អ្នកដែលកំពុងរិះគន់ OPEC+ ចំពោះការមិនដាក់ប្រេងគ្រប់គ្រាន់នៅលើទីផ្សារ។ អារ៉ាប៊ីសាអូឌីតបានបង្ហាញថា ពួកគេពិតជាអាចធ្វើឲ្យតម្លៃប្រេងឡើងកាន់តែខ្ពស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bloomberg

ចុចអាន៖ ថ្ងៃ នេះ តម្លៃ ប្រេង ឡើង ថ្លៃ បន្ទាប់ ពី ក្រុម ហ៊ុន Aramco ឡើង ថ្លៃ លក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ប៉ែន បូណា៖ យុវជនត្រូវហាត់ពត់លត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកនាំពាក្យ៖ មកដល់ពេលនេះមិនទាន់មានរបាយការណ៍កើនឡើងពីជំងឺសួត និងផ្លូវដង្ហើម អំឡុងពេលមានខ្យល់ពុលឡើយ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជាគ្រោងបង្កើតគណៈកម្មការអន្តរក្រសួងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ

សេដ្ឋកិច្ច១៨ នាទីutes មុន

ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជា នឹងកើនដល់ជាង ១ លានតោន នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

ជីវិតកម្សាន្ដ២១ នាទីutes មុន

ក្រសួងសម្រេចប្រគល់ស្នាដៃនិពន្ធលោក កែវ ឯម ៤២ បទ ឱ្យលោកស្រី សូ សាវឿន បានសិទ្ធិគ្រប់គ្រង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម