Connect with us

សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជីកយករ៉ែមាស​បានជិត ៨០០គីឡូក្រាម​ហើយ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប៉ុន្មានខែដែលកម្ពុជា ចាប់ផ្តើមជីកយករ៉ែមាស រហូតមកដល់ពេលនេះ ទទួលបានជិត ៨០០គីឡូក្រាមហើយ។ សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំលឹកថា ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់អូស្រ្តាលី  បានបង្កើតរោងចក្រចម្រាញ់មាសលើកដំបូងនៅកម្ពុជា កាលពីថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០២១ ដោយគិតរហូតដល់ដើមខែ វិច្ឆិកានេះ ចម្រាញ់រ៉ែមាសបានជិត ៨០០គីឡូក្រាមហើយ។ ក្រុម​ហ៊ុន​នេះ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​អន្តរជាតិ ដោយ​ផលិត​ចេញ​ជាមាស​ដុំ​ពាក់​កណ្តាល​សម្រេច​​៩០% ​ហើយ​ក្រុម​ហ៊ុន​អះអាងថា ​អាច​ផលិត​មាស​សុទ្ធបាន​ ៣តោន​ ក្នុង​មួយឆ្នាំ ​សម្រាប់​រយៈ​​ពេល​៨​ឆ្នាំ​ដំបូង។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល​ បានឲ្យដឹងថា ក្រសួងបានផ្តល់អាជ្ញាធរប័ណ្ណឧស្សាហកម្ម អាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុនចំនួន ៧ និងក្រុមហ៊ុនចំនួន ២៦ ទៀត បានទទួលអាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ (ក្រុមហ៊ុនស្ថិតនៅក្នុងដំណាក់កាលវាយ​តម្លៃសក្តានុពលនៅឡើយ ពុំអាចវាយតម្លៃថាសិក្សាស្រាវជ្រាវរ៉ែមាស ឬលោហៈផ្សេងៗនៅឡើយទេ)។

អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងទៀតថា ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាសស្ថិតនៅខេត្តក្រចេះ ០១ទីតាំង, ខេត្តព្រះវិហារ ០២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ០១ទីតាំង និងខេត្តបាត់ដំបង ០១ទីតាំង។

​ប្រមុខ​រដ្ឋាភិបាល​រំពឹងថា ​កម្ពុជា នឹង​ទទួល​បានផល​ប្រយោជន៍​ជាចំណូល​ដុល​ជាមធ្យម ១៨៥​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ ដែល​​ក្នុង​នោះ​ចំណូល​ថវិកា​ជាតិ ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេង​ៗ​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម