សេដ្ឋកិច្ច
អូស្រ្តាលី ផ្តល់ជំនួយ១៦៨លានដុល្លារ ដល់ប្រទេសតំបន់មេគង្គ ដើម្បីស្ដារសេដ្ឋកិច្ចរយៈពេល៤ឆ្នាំ
រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសបន្តគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសតំបន់មេគង្គចំនួន ២៣២លានដុល្លារ អូស្ដ្រាលី (ស្មើនឹង ១៦៨លានដុល្លារអាមេរិក) សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន នៅក្នុងតំបន់។

អូស្ត្រាលីប្រកាសគាំទ្រជំនួយនេះ នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី បានជួបប្រជុំទ្វេភាគីកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។
លោកស្រី ម៉ារីស ផេន បានបញ្ជាក់ថា អូស្ដ្រាលីនៅតែបន្ដជួយ និងធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការបោសសម្អាតមីន កសិកម្ម សុខាភិបាល និងអប់រំ ជាពិសេស ការបន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍អូស្ដ្រាលី និងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ដ្រាលី។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអូស្ត្រាលីកាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជាទើបអនុម័តច្បាប់វិនិយោគថ្មី ដែលនឹងផ្តល់នូវបរិយាកាសវិនិយោគដ៏ប្រសើរ។

ជាការឆ្លើយតប លោកស្រី ម៉ារីស ផេន បានថ្លែងថា ខណៈដែលកម្ពុជា និងអូស្រ្តាលី កំពុងងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ ដូចគ្នា មានកាលានុវត្តភាពជាច្រើនសម្រាប់ប្រទេសទំាងពីរធ្វើការជាមួយគ្នា ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យមានភាពរីកចម្រើន។
រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានចែករំលែកទស្សនៈគ្នាទៅវិញទៅមកអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ហើយដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅសមាហរណកម្មតំបន់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។

កម្ពុជា និងអូស្រ្តាលី បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ អូស្រ្តាលី បានផ្តល់ការគាំទ្រជាខ្លាំង សម្រាប់ដំណើរឆ្ពោះទៅរកសន្តិភាពរបស់កម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងនោះ រួមមានទាំងការដើរតួនាទីនាំមុខនៅក្នុងអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ បច្ចុប្បន្ន អូស្រ្តាលីនៅតែបន្តរក្សាការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះការអភិវឌ្ឍរបស់កម្ពុជា៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ