សេដ្ឋកិច្ច
អ្នកជំនាញអចលនទ្រព្យ៖ សព្វថ្ងៃវិស័យខុនដូធ្លាក់ចុះតែនឹងងើបឡើងវិញឆាប់ៗនេះ
អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា សព្វថ្ងៃវិស័យខុនដូមិនទាន់ងើបឡើងវិញនៅឡើយ ប៉ុន្តែតម្លៃនៅថេរ មិនធ្លាក់ចុះនោះទេ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានលើកឡើងថា នៅក្នុងពេលដែលកម្ពុជា ជួបបញ្ហាប្រឈមនៃវិបត្តិកូវីដរយៈពេល២ឆ្នាំចុងក្រោយនេះ វិស័យខុនដូមានចំនួននៃការទិញលក់ធ្លាក់ចុះ ប៉ុន្តែតម្លៃមិនធ្លាក់ចុះនោះទេ។ លោកបន្តថា ក្រោយរាជរដ្ឋាភិបាលចាប់ផ្តើមបើកសេដ្ឋកិច្ចជាតិនារយៈពេលប៉ុន្មានថ្ងៃនេះ មានភ្ញៀវចេញដើរទស្សនាគម្រោងខុនដូនៅថ្ងៃសម្រាក និងថ្ងៃចុងសប្តាហ៍ឡើងវិញជាបណ្តើរៗហើយ។ លោកសង្កត់ធ្ងន់ថា វិស័យនេះ នឹងមានសន្ទុះឡើងវិញនៅពេលឆាប់ៗនេះ។
អ្នកជំនាញអចលនទ្រព្យរូបនេះ បានប៉ាន់ស្មានថា យ៉ាងយូរ៥ទៅ១០ឆ្នាំខាងមុខ មនុស្សចាប់ផ្តើមងាកទៅរស់នៅខុនដូ ដោយសារការពង្រីកទីក្រុងកាន់តែធំ ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយកាន់តែចំណាយពេលយូរ(ស្ទះផ្លូវ) ដូច្នេះមនុស្សនឹងត្រឡប់មករស់នៅក្នុងខុនដូនៅក្នុងទីក្រុងក្បែរកន្លែងធ្វើការ។
ដូចគ្នានេះដែរលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex បានឲ្យកម្ពុជាថ្មីដឹងថា បើទោះជាបច្ចុប្បន្នវិស័យខុនដូ មិនទាន់រីកលូតលាស់ឡើងវិញក្តី ប៉ុន្តែយុវវ័យសព្វថ្ងៃកំពុងចាប់អារម្មណ៍ខ្លាំងក្នុងការរស់នៅតាមខុនដូ។
លើសពីនេះទៀត លោកស្រីបានបញ្ជាក់ថា វិស័យអចលនទ្រព្យបានរួមចំណែកជំរុញសេដ្ឋកិច្ចនៅកម្ពុជាមួយភាគធំ។ ក្នុងនោះលំនៅដ្ឋានគឺជាផ្នែកធំមួយមានទំហំស្ទើរតែ ៨០ភាគរយ ដែល២០ភាគរយជាអគារពាណិជ្ជកម្ម និងពាក់កណ្តាលទៀតជាខុនដូ។ លោកស្រីបន្ថែមថា អនាគតសេដ្ឋកិច្ចនៅកម្ពុជា ល្អប្រសើរឡើងវិញ វិស័យខុនដូ នឹងមានសន្ទុះខ្លាំងអ្នកវិនិយោគជាតិ និងអន្តរជាតិនឹងសម្រុកធ្វើលើវិស័យនេះយ៉ាងយូរត្រឹម៥ឆ្នាំទៀត។
ខុនដូ ចែកចេញជាបីកម្រិត មានកម្រិតខ្ពស់ កម្រិតកណ្តាល និងកម្រិតសមរម្យ។ កម្រិតខ្ពស់នាពេលបច្ចុប្បន្នតម្លៃប្រហែល ៣០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ឬមួយយូនីតតម្លៃចន្លោះពី ១០ទៅ ១២ម៉ឺនដុល្លារ។ ខុនដូ កម្រិតកណ្តាលតម្លៃប្រហែល ២២០០ដុល្លារ ១ម៉ែត្រការ៉េ ឬមួយយូនីតតម្លៃ ៧ម៉ឺនដុល្លារ។ ចំណែកខុនដូតម្រិតសមរម្យ តម្លៃមួយយូនីតប្រហាក់ប្រហែល ៥ម៉ឺនដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់លោកស្រី អាន សុធីតា៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ