សេដ្ឋកិច្ច
ទិន្នន័យថ្មី បង្ហាញសញ្ញានៃភាពទន់ខ្សោយបន្ថែមទៀតរបស់សេដ្ឋកិច្ច ចិន
ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងត្រូវបញ្ចេញនៅថ្ងៃចន្ទខាងមុខនេះ នឹងត្រូវបានសិក្សាយ៉ាងដិតដល់សម្រាប់សញ្ញាដែលថា ភាពយឺតយ៉ាវ គឺជារឿងធ្ងន់ធ្ងរសមល្មមឲ្យអាជ្ញាធរចិន បង្កើនការគាំទ្រផ្នែកសេដ្ឋកិច្ច។

ភាពទន់ខ្សោយសេដ្ឋកិច្ចចិន គឺបណ្តាលមកពីផ្នែកផ្គត់ផ្គង់ និងតម្រូវការ ដែលស្រដៀងទៅនឹងពេលដែលសេដ្ឋកិច្ចត្រូវបានវាយប្រហារដោយមេរោគ កាលពីដើមឆ្នាំ២០២០ដែរ។
ប៉ុន្តែមូលហេតុនៃការប៉ះទង្គិចដល់ការផ្គត់ផ្គង់ គឺត្រូវបានគេចង្អុលទៅការខ្វះខាតអគ្គិសនី ការទប់ស្កាត់ដើម្បីបរិស្ថានរបស់ទីក្រុងប៉េកាំង និងការបង្រ្កាបលើហានិភ័យហិរញ្ញវត្ថុ ដែលបានវាយលុកទីផ្សារអចលនទ្រព្យ ខណៈដែលតម្រូវការក្នុងស្រុក ត្រូវបន្តរងការវាយប្រហារដោយយុទ្ធសាស្ត្រ “សូន្យកូវីដ”។

សេដ្ឋវិទូរំពឹងថា ផលិតកម្មឧស្សាហកម្មរបស់ចិន នឹងកើនឡើង៣%ធៀបនឹងឆ្នាំមុន ដែលនេះជាល្បឿនយឺតយ៉ាវបំផុតចាប់តាំងពីវាបានធ្លាក់ចុះនៅដើមឆ្នាំ២០២០មក។
ស្របពេលជាមួយគ្នានោះដែរ ការវិនិយោគលើទ្រព្យសកម្ម ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម៦,២% ពី៧,៣% នៅក្នុងខែកញ្ញា។ ជាចម្បង នោះគឺដោយសារតែ ការវិនិយោគអចលនទ្រព្យ ទំនងជាបន្តទទួលរងពីការរឹតបន្តឹងហិរញ្ញប្បទានសម្រាប់អ្នកអភិវឌ្ឍន៍ ចំពេលមានភាពចលាចលទីផ្សារអចលនទ្រព្យ ដែលចាប់ផ្តើមជាមួយក្រុមហ៊ុន China Evergrande Group។

ទោះបីជាអ្នកបង្កើតគោលនយោបាយបានចាប់ផ្តើមកែសម្រួលគោលនយោបាយអចលនទ្រព្យមួយចំនួន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពុងគាំទ្រដល់ការបន្ធូរបន្ថយក៏ដោយ ប៉ុន្តែការធ្លាក់ចុះនៅក្នុងវិស័យនេះនៅតែអាចក្លាយជាការអូសទាញដ៏ធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ច។
ចំណែកការប្រើប្រាស់ ក៏ទំនងជាទទួលរងផលប៉ះពាល់មួយទៀតពីការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ និងវិធីសាស្រ្តមិនអត់ឱនរបស់ប្រទេសចិនផងដែរ ដោយភោជនីយដ្ឋាន ឬការផ្តល់ម្ហូបអាហារ និងការលក់រាយនៅក្នុងហាងនានា ត្រូវរងគ្រោះ។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ មិនបានកើនឡើងដល់កម្រិតដែលគេមើលឃើញមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bloomberg

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង