Connect with us

សេដ្ឋកិច្ច

ឆ្នាំ​២០២១ គម្រោង​សំណង់​​​តម្លៃ ៤ ៨៧៦ លានដុល្លារ ផ្តល់​ការ​អនុញ្ញាតិ​ឲ្យ​សាងសង់

បានផុស

នៅ

ក្នុងរយៈពេល១០ ខែឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងរដ្ឋបាលរាជធានី-ខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣,៥៩៨ គម្រោង មានផ្ទៃក្រឡាសំណង់ជិត ១២ លានម៉ែត្រការ៉េនិងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៤,៨៧៦ លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបា្រប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះថា ក្នុងរយៈពេល ១០ខែឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣ ៥៩៨ គម្រោង មានផ្ទៃក្រឡា សំណង់ជិត១២ លាន​ម៉ែត្រ​ការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤ ៨៧៦ ៨០៤ ៨៩៩ដុល្លារ។ ការវិនិយោគគម្រោងភាគច្រើនជាប្រភេទសំណង់លំនៅឋាន អគារស្នាក់នៅរួម អគារពហុមុខងារ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង សំណង់អគារផ្សេងៗទៀត។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះបញ្ជីនិងផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មដល់សហគ្រាសក្រុមហ៊ុនសិក្សា គម្រោងប្លង់ និងសាងសង់បានចំនួន ២៨៥ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ១៤ និងក្រុមហ៊ុនសាងសង់មានចំនួន ២៧១ និងបានចុះបញ្ជីដល់រូបវន្តបុគ្គល សិក្សាគម្រោងប្លង់បានចំនួន ៨៧ រូបក្នុងនោះស្ថាបត្យករចំនួន ២៧ រូប និងវិស្វករចំនួន ៦០ រូប។

លោក ឡៅ ទិព្វសីហា បានថ្លែងថា វិស័យសំណង់ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅឆ្នាំខាងមុខនេះ ដោយការរំពឹងទុកនូវការវិលត្រឡប់មកវិញនូវរំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ និងមិនតម្រូវឱ្យអ្នកចេញចូលកម្ពុជាធ្វើចត្តាឡីស័ក្កនោះទេសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម