Connect with us

ព័ត៌មានអន្ដរជាតិ

តម្រូវការប្រេងសាំងនៅ ថៃ វិលទៅរកកម្រិតដូចពេលមុនផ្ទុះ កូវីដ

បានផុស

នៅ

ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃជឿជាក់ថា តម្រូវការប្រេងឥន្ធនៈក្នុងស្រុកបានចាប់ផ្តើមត្រឡប់ទៅរកកម្រិតដូចកាលមុនរោគរាតត្បាតកូវីដ ១៩ លើកលែងតែប្រេងឥន្ធនៈយន្តហោះប៉ុណ្ណោះ ពោលការប្រើប្រាស់នេះរំពឹងថា នឹងត្រលប់មកធម្មតាវិញនៅចុងឆ្នាំក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការប៉ាន់ស្មានរបស់ TOP បានឲ្យដឹងថា តម្រូវការប្រេងសាំងមានលើសពី ៣០ លានលីត្រក្នុងមួយថ្ងៃ ហើយនឹងកើនឡើង ៨ ភាគរយនៅឆ្នាំក្រោយ ខណៈដែលការប្រើប្រាស់ប្រេងម៉ាស៊ូតមានច្រើនជាង ៦៥ លានលីត្រក្នុងមួយថ្ងៃ ដែលជាកម្រិតដូចគ្នាមុនពេលកូវីដវាយប្រហារប្រទេសថៃក្នុងឆ្នាំ ២០២០ ។ តម្រូវការប្រេងម៉ាស៊ូតទំនងជាកើនឡើង ៥.៤ ភាគរយនៅឆ្នាំក្រោយ ។

តំរូវការប្រេងឥន្ធនៈមានកម្រិតលើសពី ៥ លានលីត្រក្នុងមួយថ្ងៃ ពោលប្រហាក់ប្រហែលនឹងការប្រើប្រាស់ជាមធ្យមក្នុងឆ្នាំ ២០១៩ ហើយវាត្រូវបានគេរំពឹងថានឹងកើនឡើង ២.៣ ភាគរយនៅឆ្នាំក្រោយ ។

លោក Nuttapol Nopparatwong អ្នកគ្រប់គ្រងក្រុមហ៊ុន TOP សម្រាប់ទំនាក់ទំនងវិនិយោគិនបាននិយាយថា ចំពោះប្រេងឥន្ធនៈយន្តហោះវិញ ការប្រើប្រាស់ត្រូវបានគេរំពឹងថានឹងមានជិត ២០ លានលីត្រក្នុងមួយថ្ងៃនៅចុងឆ្នាំក្រោយ បើធៀបទៅវាតិចជាង ១០ លានលីត្រក្នុងមួយថ្ងៃកាលពីដើមឆ្នាំនេះ និងតិចជាង ៥ លានលីត្រក្នុងមួយថ្ងៃក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ។

លោក​បាន​បន្ត​ថា​ “​ការ​ប្រើ​ប្រាស់​ប្រេង​យន្ត​ហោះ​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ស្តារ​ឡើង​វិញ ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​បន្ត​នៅ​គ្រប់​ប្រទេស​ទាំង​អស់ ។ តម្លៃប្រេងនៅឌូបៃនឹងស្ថិតនៅជាមធ្យម ៧០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅឆ្នាំក្រោយ ដែលបង្ហាញពីតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការប្រេងពិភពលោក” ។

ទន្ទឹមនោះ ទីភ្នាក់ងារថាមពលអន្តរជាតិប៉ាន់ប្រមាណថា តម្រូវការប្រេងនឹងកើនឡើងដល់ ១០១.៣ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ពោលកើនឡើងពី ៩៥.៩ លានបារ៉ែលក្នុងមួយថ្ងៃ ។

ស្របពេលជាមួយគ្នានេះ ការ​ផ្គត់ផ្គង់​ប្រេង​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដែរ ដោយ​មាន​ប្រេងឆៅ​ថ្មី​បន្ថែម ០.៤ លានបារ៉ែលក្នុងមួយថ្ងៃពី​អង្គការនៃប្រទេសនាំចេញប្រេង និង ២ លានបារ៉ែលក្នុងមួយថ្ងៃពី​សហរដ្ឋអាមេរិក កាណាដា និង​ប្រេស៊ីល ។

TOP កាលពីថ្ងៃចន្ទបានរាយការណ៍ថា ខ្លួនបានបែងចែកការចំណាយដើមទុនដែលមានតម្លៃ ២.២៤៨ ពាន់លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងចន្លោះឆ្នាំ ២០២១ និង ២០២៤ ហើយថវិកាភាគច្រើននឹងផ្ដល់ទៅគម្រោងថាមពលស្អាត និងការកែលម្អផលិតភាព ខណៈក្រុមហ៊ុនក៏មានគម្រោងកាត់បន្ថយចំណាយប្រតិបត្តិការរបស់ខ្លួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ ឲ្យបាងកក និងភូកេត ប្រុងប្រយ័ត្ន ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កសីតុណ្ហភាពចុះត្រជាក់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ៧ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ១០ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ១០ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម