Connect with us

សេដ្ឋកិច្ច

ពីឆ្នាំ ១៩៩៧ មក ក្រុមហ៊ុនកូរ៉េ​បានបោះទុនវិនិយោគជិត​ ៧​ ពាន់​លាន​ដុល្លារ

បានផុស

នៅ

​លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​កម្ពុជា​បានលើកឡើងថា ចាប់តាំងពី​ការផ្សារភ្ជាប់​ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ​ ១៩៩៧ ទំនាក់ទំនងប្រទេសទាំងពីត្រូវបានលើកកម្ពស់ជាលំដាប់ ជាក់ស្តែងពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈានដល់​កម្រិត​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់ ដែលកូរ៉េ​បាន​បណ្តាក់ទុន​សរុប​ជិត​ ៧​ ពាន់​លាន​ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Park Heung-Kyeong បានលើកឡើងបែបនេះនៅ​​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងវេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ ឆ្នាំ​២០២១ ដែលត្រូវបាន​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​ ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ​ប្រចាំ​កម្ពុជា និង​ភ្នាក់ងារ​ជំរុញវិនិយោគ​ និង​ពាណិជ្ជកម្ម​កូរ៉េ (KOTRA) ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​អ្នកចូលរួម​ចំនួន​ប្រមាណ ១០០ នាក់​។

​វេទិកា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រីអគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងលោក ផាក ហើ​ង យ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​។ ក្នុងនោះក៏មានវត្តមានលោកស្រី ជ្រឹង បុ​ទុមរ​ង្ស៊ី ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​កូ​រ៉េ ចូលរួមផងដែរ។​

​លោកឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ​បាន​រំលេច​ពី​ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ​ ដែល​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់​ចាប់តាំងពី​ការផ្សារភ្ជាប់​ឡើងវិញ​នៅ ​ឆ្នាំ​១៩៩៧ ជាក់ស្តែងពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈានដល់​កម្រិត​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់ដោយ​សម្រេចបាន​ជាង ១​ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០១៩ ខណៈដែល​សាធារណរដ្ឋ​កូរ៉េ​ជា​អ្នកវិនិយោគ​ធំជាងគេ​ទី ២​ នៅ​កម្ពុជា ដែល​បាន​បណ្តាក់ទុន​សរុប​ជិត ​៧​ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ចាប់ពី​ឆ្នាំ ​១៩៩៧​មកដល់បច្ចុប្បន្ន​។

​លោក ​Park Heung-Kyeong បាន​យល់​ស្របថា ​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និងសាធារណរដ្ឋ​កូ​រ៉េ រួម​ជាមួយនឹងការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ ស្តីពី ​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធលើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធទំហំពាណិជ្ជ កម្មនិង​វិនិយោគ​រវាងប្រទេស​ទាំងពីរ ​ពិតជា​នឹងមាន​កំណើន​កាន់តែ​ខ្ពស់​ជាក់​ជាមិនខាន​។​

​លោក សុខ ចិន្តា​សោភា បាន​ថ្លែងអំណរគុណ​ដល់​ការចូលរួម​យ៉ាងសកម្ម​ពី​សហគមន៍​ធុរកិច្ចកូរ៉េ​នៅ​កម្ពុជា ​តាមរយៈ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ភ្នាក់ងារ​ជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កូរ៉េ, សភាពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត ដែល​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ដល់​ច្បាប់​នេះ និង​ជួយជ្រោមជ្រែង​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ឱ្យបាន​ទូលំទូលាយ​។ លោកបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​កូរ៉េ​ទាំងអស់​នៅ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន ដូចជា​កសិកម្ម វាយ​ន​ភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សា​រមូល​ប​ត្រ​។​ល​។ ជាងនេះទៅទៀតលោក​បាន ថ្លែងអំណរគុណ​ដល់រ​ដ្ឋា​ភិ​បាល​កូរ៉េ​ក្នុង​ការទទួល​ស្វាគមន៍​ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​ពលករ​កម្ពុជា​។

ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ បានទទួល​បានការ​ឡាយព្រះហស្ថលេខា​ពីព្រះមហាក្សត្រ​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១ ស្រប​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជាកំពុង​ស្ថិតក្នុង​ដំណើរ​ការបើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​មានការ​រំខានយ៉ាងធ្ងន់ធ្ងរ​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​បណ្ដាលមកពី​ជំងឺកូ​វីដ​១៩ ​និងស្របពេលប្រទេសទាំងពីរកម្ពុជា កូរ៉េ បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកាលពី​ចុងខែ​តុលា​កន្លងទៅនេះ។ ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគរវាង​ប្រទេស​ទាំងពីរ​នឹង​កើនឡើង​មួយកម្រិត​ទៀត ដែល​នឹងចូលរួម​លើកកម្ពស់​ការស្ដារ​សេដ្ឋកិច្ច​-​សង្គមឡើងវិញ ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ-១៩​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម