សេដ្ឋកិច្ច
កម្ពុជាប្រាថ្នាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០
នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឈានទៅទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយមានប្រាថ្នាថានឹងសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។ ដោយមានវិស័យនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ជាអ្នកនាំមុខ។ សេដ្ឋកិច្ចរបស់កម្ពុជារក្សាបានកំណើនជាមធ្យម ៨ភាគរយក្នុងមួយឆ្នាំ រវាងឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ដែលដាក់ប្រទេសនេះក្នុងចំណោមប្រទេសដែលសេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក។ នេះបើតាមយោងតាមធនាគារពិភពលោក។

ធនាគារពិភពលោក បានឲ្យដឹងថា ទោះជាប្រទសកម្ពុជា ជួបវិបត្តិជំងឺកូវីដ្ឋ -១៩ ដែលបានធ្វើឱ្យការស្តារសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ការព្យាករណ៍កំណើនសម្រាប់ឆ្នាំ ២០២១ ឥឡូវត្រូវបានកែសម្រួលមកនៅត្រឹម ២,២ភាគរយវិញ ទោះបីជាការនាំចេញមានភាពរឹងមាំគាំទ្រដោយលក្ខខណ្ឌតម្រូវការខាងក្រៅល្អ។
ការងារ និងប្រាក់ចំណូលមិនត្រូវបានស្តារឱ្យដល់កម្រិតមុនជំងឺរាតត្បាតទេ សូម្បីតែមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចុងក្រោយនេះក៏ដោយ។ ប្រហែល ៦៩ភាគរយនៃអ្នករកប្រាក់ចំណូលចម្បងរបស់គ្រួសារមានការងារធ្វើនៅខែមីនា ឆ្នាំ២០២១ គឺ ១៣ពិន្ទុភាគរយទាបជាងកម្រិតមុនជំងឺរាតត្បាត។ ប្រហែល៤៥ ភាគរយនៃគ្រួសារបន្តបាត់បង់ប្រាក់ចំណូលនៅខែមីនា ឆ្នាំ ២០២១។ ការរំខានដល់សកម្មភាពសេដ្ឋកិច្ចដោយសារវិធានការរិតត្បិត ដើម្បីទប់ស្កាត់ការចម្លងមេរោគបង្កឱ្យបាត់បង់ការងារ ឬការកាត់បន្ថយម៉ោងធ្វើការ។
កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងការខិតខំកែលម្អសុខភាពមាតា និងទារក ការអភិវឌ្ឍក្មេងតូច និងការអប់រំនៅកម្រិតបឋមសិក្សានៅតាមទីជនបទ។ អត្រាស្លាប់របស់មាតាក្នុងរាល់កំណើតរស់ ១០០០០០កំណើត បានធ្លាក់ចុះពីចំនួន ៤៧២នាក់ក្នុងឆ្នាំ២០០៥ មកនៅត្រឹម១៧០នាក់ក្នុងឆ្នាំ២០១៤។ ទន្ទឹមគ្នានេះដែរ អត្រាស្លាប់របស់កុមារអាយុក្រោមប្រាំឆ្នាំក្នុងរាល់កំណើតរស់ ១០០០កំណើត បានថយពី៨៣នាក់ក្នុងឆ្នាំ២០០៥ មកនៅត្រឹម៣៥នាក់ក្នុងឆ្នាំ២០១៤។ អត្រាស្លាប់របស់ទារកក៏ធ្លាក់ចុះដែរ គឺពីចំនួន ៦៦នាក់ក្នុងឆ្នាំ២០០៥ មកនៅត្រឹម២៨នាក់ក្នុងឆ្នាំ២០១៤ ក្នុងរាល់កំណើតរស់ ១០០០កំណើត។
ទោះបីជាលទ្ធផលក្នុងវិស័យសុខាភិបាលនិងអប់រំឃើញថាមានវឌ្ឍនភាពពិតមែន ប៉ុន្តែសូចនាកររបស់មូលធនមនុស្សនៅតែមានភាពយឺតយ៉ាវនៅឡើយធៀបនឹងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដូចគ្នា។ ជាក់ស្តែងទារកម្នាក់ដែលកើតថ្ងៃនេះនឹងមានផលិតភាពផ្នែកសេដ្ឋកិច្ចខ្ពស់បំផុតបានត្រឹមតែ៤៩ភាគរយទេនៅពេលដែលគេធំពេញវ័យនោះប្រសិនបើគេទទួលបានការអប់រំពេញលេញ មានសុខភាពល្អ និងបរិភោគអាហារមានអាហារូបត្ថម្ភត្រឹមត្រូវក្នុងអំឡុងពេលកុមារភាព។ កុមារម្នាក់ក្នុងចំណោមបីនាក់ ដែលមានអាយុក្រោមប្រាំឆ្នាំមានជំងឺក្រិន ហើយមានតែ៣៦ភាគរយប៉ុណ្ណោះនៃកុមារអាយុពីបីទៅប្រាំឆ្នាំ ដែលចូលរៀនកម្រិតមត្តេយ្យសាលា។

ខណៈដែលអត្រារៀនចប់កម្រិតបឋមសិក្សាបានកើនពី៨២ភាគរយក្នុងឆ្នាំ១៩៩៧ ដល់៩៧ភាគរយក្នុងឆ្នាំ២០២០ក៏ពិតមែន អត្រារៀនចប់កម្រិតមធ្យមសិក្សាចំណេះទូទៅមានត្រឹមតែ ៤៥ភាគរយទេក្នុងឆ្នាំ២០១៩។ គិតត្រឹមឆ្នាំ២០២០មានប្រជាជនចំនួន ១៥%នៃចំនួនប្រជាជនកម្ពុជា (ស្មើ ២,៥លាននាក់) គ្មានលទ្ធភាពទទួលបានទឹកស្អាតនៅឡើយទេ ហើយ២៣% (ស្មើ ៣,៨លាននាក់) ក៏គ្មានលទ្ធភាពទទួលបានសេវាបង្គន់អនាម័យដែរ។
ហេតុនេះ ការកែទម្រង់សំខាន់ៗគឺជាភាពចាំបាច់ដើម្បីឱ្យកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចដែលជួយដល់ជនក្រីក្រ លើកស្ទួយភាពប្រកួតប្រជែងរបស់ប្រទេស គ្រប់គ្រងសម្បត្តិធនធានធម្មជាតិឱ្យមានចីរភាព និងកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពនិងលទ្ធភាពរបស់ពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈ។

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ