សេដ្ឋកិច្ច
កសិករនៅវាលស្បូវ ដាំម្រះប្រើប្រាស់ជីធម្មជាតិ មួយគីឡូក្រាមបានថ្លៃ ៣០០០ រៀល
ភ្នំពេញ៖ កសិករដែលប្រកបរបរដាំបន្លែបានសម្រេចចិត្តប្រើប្រាស់ជីធម្មជាតិដាក់លើបន្លែរបស់ខ្លួន និងបញ្ឈប់ការដាក់ជីគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅបរិភោគ។
កសិករឈ្មោះ អ៊ុន ណារ៉ាន់ ដែលកំពុងដាំបន្លែម្រះលើដីចំការមួយកន្លែង ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៦ខែវិច្ឆិកានេះថា រាល់ថ្ងៃនេះកសិករនៅក្នុងសង្កាត់វាលស្បូវបាននាំគ្នាយកជីធម្មជាតិមកដាក់បន្លែ ដែលកំពុងលូតលាស់ដោយគ្រប់ៗគ្នាបញ្ឈប់ការប្រើប្រាស់ជីគីមី ព្រោះវាងាយប្រឈមគ្រោះថ្នាក់ប៉ះពាល់សុខភាពដល់អ្នកទិញយកទៅបរិភោគ។
កសិកររូបនេះបញ្ជាក់ថា ផ្លែម្រះឆ្នាំនេះអាចបានថ្លៃ៣០០០រៀលក្នុងមួយគីឡូក្រាម ខណះមានការហាមឃាត់មិនឲ្យនាំចូលពីប្រទេសជិតខាង ដូច្នេះហើយទើបប្រជាកសិករក្នុងស្រុកមានកម្លាំងចិត្តដាំដុះយកទៅលក់នៅក្នុងផ្សារ។
បើតាមកសិករដដែល ការដាំដំណាំដោយប្រើប្រាស់ជីធម្មជាតិមានការគាំទ្រកាន់តែច្រើនពីអតិថិជន ដោយសារមិនបារម្មណ៍ប៉ះពាល់ដល់សុខភាព៕




អត្ថបទ៖ នរា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៥ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង