សេដ្ឋកិច្ច
លោកស្រី Mariam Sharman សរសើរកម្ពុជាសហការបានល្អលើគម្រោងនានាជាមួយធនាគារពិភពលោក
លោកស្រី Mariam Sharman នាយិកាធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការល្អជាមួយធនាគារពិភពលោក ទាក់ទងនឹងការអនុវត្តគម្រោងRAMP II ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៧ជាដើម។ ជាពិសេសទៀតនោះ ទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ការដឹកជញ្ជូនបៃតងដោយប្រើថាមពលកើតឡើងវិញនៅទីក្រុងសៀមរាប ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ និងការតភ្ជាប់តំបន់ផងដែរ។ លោកស្រី Mariam Sharman ថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល កាលពីថ្ងៃអង្គារ។
លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះធនាគារពិភពលោកដែលបានផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យមានការរីកចម្រើន។
លើសពីនេះទៀត លោក ស៊ុន ចាន់ថុល បានស្នើឱ្យធនាគារពិភពលោកពិនិត្យលើជំនួយបច្ចេកទេសលើគម្រោងមួយចំនួនរួមមាន៖ ការកសាងសមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចសហប្រតិបត្តិការជាមួយរវាងធនាគារពិភពលោកនិងក្រសួងលើការសិក្សាដល់ទីកន្លែងដើម្បីកំណត់ទំហំថវិកាឱ្យបាន ជាក់លាក់សំដៅសាងសង់ផ្លូវឱ្យបានរឹងមាំ និងផែនការមេទាក់ទងទឹកកខ្វក់ទូទាំងប្រទេស និងបានស្នើឱ្យ ធនាគារពិភពលោក បញ្ជូនអ្នកជំនាញការរបស់ខ្លួនមកសិក្សាឱ្យបានច្បាស់លាស់ដើម្បីឈានទៅ បង្កើតផែនការមេចម្រោះទឹកកខ្វក់នេះ។
លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យធនាគារពិភពលោកបន្តតាមដានសកម្មភាពរបស់ខ្លួនផងដែរទាក់ទង នឹងគម្រោងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលបានអនុវត្តតាំងពីរយៈពេល១៥ឆ្នាំកន្លងទៅ ជាពិសេស ពិនិត្យនិងប្រៀបធៀបភាពខុសគ្នានៃលក្ខណៈបច្ចេកវិទ្យាកន្លងទៅ និងបច្ចេកវិទ្យាបច្ចុប្បន្ន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបណ្តាលឱ្យផ្លូវឆាប់ខូចមុនអាយុ កាល និងបានស្នើឱ្យធនាធនាគារពិភពលោកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជិត ស្និទ្ធទៅថ្ងៃខាងមុខបន្តទៀតនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
នាឱកាសនេះដែរ លោក ស៊ុន ចាន់ថុល បានជម្រាបទៅនាយិកាយិកាធនាគារពិភពលោកថា កម្ពុជា កំពុងរៀបចំគោលនយោបាយ ការគាំទ្រពេញលេញសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) និងការធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់EVsនៅកម្ពុជា ជាពិសេសស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួល ការបណ្តុះបណ្តាល និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋកម្ពុជា ឱ្យមកពិចារណាលើរថយន្តដើរដោយថាមពលកកើតឡើងវិញ ជំនួសឱ្យរថយន្តដើរដោយឥន្ធនៈ។
សូមជម្រាបថា លោកស្រីនាយិកា Mariam Sharman ទើបទទួលបានការតែងតាំងក្នុងមុខដំណែងដឹកនាំនៅក្នុងធនាគារពិភពលោកប្រចាំកម្ពុជា៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ