សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅកម្ពុជា សាកល្បងនាំចេញសំបកកង់រថយន្ត ទៅកាន់ទីផ្សារវៀតណាមលើកដំបូង
ក្រុមហ៊ុនផលិតសំបកកង់រថយន្ត នៅក្នុងប្រទេសកម្ពុជា បានសាកល្បងនាំចេញសំបកកង់រថយន្ត ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសវៀតណាមចំនួន ៨០ គ្រាប់។ សំបកកង់រថយន្តនេះ ផលិតឡើងដោយក្រុមហ៊ុន Cart Tire Co., Ltd ដែលមានរោងចក្រ លើផ្ទៃដីទំហំ ៥០ ហិកតានៅក្រុងបាវិតខេត្តស្វាយរៀង និងមានទុនវិនិយោគក្នុងទឹកប្រាក់ ៣៥០លានដុល្លារអាមេរិក។ នេះបើយោងតាមលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១។
រោងចក្រនេះ បានចាប់ផ្ដើមសាងសង់ពីខែមករា ឆ្នាំ ២០២១ មកដល់ពេលនេះបានរួចរាល់ហើយ នឹងកំពុងនាំចេញសាកល្បងជាបណ្ដើរៗ នូវកង់រថយន្ដជាជំហានដំបូង។ ការសាកល្បងនាំចេញសំបកកង់រថយន្តនេះ ជារឿងអបអរសាទរមួយ សម្រាប់ទីផ្សារកៅស៊ូកម្ពុជា ដែលអាចលក់នៅក្នុងស្រុកបាន ស្របពេលដែលច្បាប់វិនិយោគថ្មី លើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលធ្វើឲ្យចំការកៅស៊ូអាចផ្គត់ផ្គង់ ជូនរោងចក្របាន។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងថា ក្រុមហ៊ុនផលិតសំបកកង់រថយន្តនេះ នឹងទិញកៅស៊ូក្នុងស្រុក ហើយធ្វើការកែច្នៃទៅជាសំបកកង់ដែលនេះជាគោលបំណង នៃការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានការកែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមាន ទៅជាទំនិញដើម្បីនាំចេញ ជៀសវាងនាំចេញជាវត្ថុធាតុដើម មុនធ្វើការកែច្នៃ ហើយការកែច្នៃនេះជាការបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ ផងដែរ។
លោក សុខ ចិន្តាសោភា បានឲ្យដឹងថា ការសាកល្បងនាំចេញកង់រថយន្ដ ជាជំហានដំបូងនេះ គឺបាននាំចេញសំបកកង់រថយន្តចំនួន ៨០គ្រាប់ ទៅកាន់ប្រទេសវៀតណាម ខណៈទំហំផលិតកម្មពេញសមត្ថភាពក្នុងមួយថ្ងៃ បានប្រមាណ ១០០០គ្រាប់។ ទីផ្សារធំសម្រាប់ការនាំចេញ សំបកកង់រថយន្ដរបស់ក្រុមហ៊ុន Cart Tire Co., Ltd គឺសហ រដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។
សូមជម្រាបថា ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគ នៅប្រទេស វៀតណាមតាំងពីឆ្នាំ ២០១១។ ក្រុមហ៊ុននេះ មានម្ចាស់ភាគហ៊ុនជាក្រុមហ៊ុន Sailun International Holding (Hong Kong) Co.,Ltd ចុះបញ្ជីនៅសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នរោងចក្រនេះ កំពុងប្រើប្រាស់កម្លាំងពលកម្មជាង ៣០០នាក់។
ក្រុមហ៊ុននេះ ធ្លាប់បានបញ្ចាក់ថា ខ្លួននឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០ភាគរយ សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមក្នុងការផលិតសំបកកង់រថយន្ត។ ដោយនៅឆ្នាំទី ១ ក្រុមហ៊ុនត្រូវការកៅស៊ូប្រមាណ ៥០,០០០តោន ហើយនៅឆ្នាំទី ៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០,០០០តោន ស្មើនឹងប្រមាណ ៤៣ភាគរយ នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ ២០២០៕
អត្ថបទ៖ ណារី




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់