សេដ្ឋកិច្ច
ពលរដ្ឋប្រមាណជាង៥ម៉ឺននាក់កម្សាន្តមុខព្រះបរមរាជវាំងថ្ងៃទី២នៃពិធីបុណ្យអុំទូក
បើគិតត្រឹមម៉ោង ១៧និង០០នាទីល្ងាចនៃព្រះរាជពិធីបុណ្យអុំទូកទី២ មានប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានមកលេងកម្សាន្តតាមបណ្តោយសួនច្បារនានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង បើធៀបនឹងថ្ងៃទី១ ឃើញថា មានការកើនឡើងគុណនឹងពីរ។ នេះបើតាមការបញ្ជាក់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមាន នៅព្រឹកថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ ២០២១នេះ។

លោកអភិបាលខណ្ឌដូនពេញបានបន្តទៀតថា ក្នុងនោះ សាលារាជធានីភ្នំពេញ ក៏បានសម្រេច បិទផ្លវលេខ ១៤៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ជាមួយគ្នានោះដែររដ្ឋបាលខណ្ឌដូនពេញ ក៏ស្នើឲ្យប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្តអនុវត្តជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងសូមឲ្យប្រជាពលរដ្ឋរក្សាទុកដាក់សំរាម ឲ្យបានត្រឹមត្រូវចូលធុងសំរាម ដែលរៀបចំដោយក្រុមហ៊ុន ដើម្បីងាយស្រួលប្រមូលដឹកជញ្ជូនចេញ៕ រស្មី


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត