Connect with us

សេដ្ឋកិច្ច

កម្ពុជាពង្រីកទីផ្សារនាំចេញ តាម​​រយៈ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីចំនួន៣

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី ១ ថា ប្រទេសកម្ពុជាបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលចូលជាធរមាននាពេលឆាប់ៗខាងមុខ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទស្សននេះនៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើក​ទី១ ​ក្រោមមូលបទ: «ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្មទី៤”ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយតាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាក្នុងនោះរួមមាន៖

(១) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
(២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
(៣) កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េដែលនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខ

ជារួមការវិវត្តជាវិជ្ជមានទាំងនេះបានកំពុងប្រែក្លាយកម្ពុជាឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់និងមានសក្ដានុពលនៅក្នុងតំបន់ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិនពីគ្រប់មជ្ឈដ្ឋានជាពិសេសពីតំបន់អ៊ឺរ៉ុប។

ក្នុង​ឱកាស​នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ជាមួយនឹងការគ្រប់គ្រងបានល្អនូវស្ថាន ភាពជំងឺកូវីដ-១៩ គិត​ត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះរាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបានក្នុងអត្រាជាង ៨៨% នៃចំនួនប្រជាជនក្នុងប្រទេសសរុប ១៦ លាននាក់។ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំរៀបចំនិងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេស បន្ថែមទៀតតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការកែលម្អប្រព័ន្ធដឹកជញ្ជូនទាំងផ្នែកទន់និងរឹងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មការអភិវឌ្ឍធនធានមនុស្សការ រៀបចំប្រព័ន្ធ-បច្ចេកវិទ្យាព័ត៌មាននិងឌីជីថលនិងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម