សេដ្ឋកិច្ច
ទិញតូបផ្សារជីស៊ីអូឫស្សី បានដើមទុនលាភសំណាងពី IPIN 300$ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ 31 ធ្នូ ឆ្នាំ 2021
ជាកាដូសម្រាប់បងប្អូនអាជីវករ ដែលមានបំណងទិញតូបផ្សារជីស៊ីអូឫស្សី ដើម្បីប្រកបអាជីវកម្ម ក្រុមហ៊ុន IPIN បានរៀបចំកាដូចុងឆ្នាំជាដើមទុនលាភសំណាងចំនួន 300$ ក្នុងមួយតូបជូនអតិថិជនរបស់ខ្លួនដែលអញ្ជើញមកទិញតូបផ្សារជីស៊ីអូឫស្សីចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ31 ធ្នូ ឆ្នាំ 2021។
ផ្សារជីស៊ីអូរឫស្សី គឺជាផ្សារបោះដុំក្នុងស្រុក ក៏ដូចជាគោលដៅទេសចរណ៍ផងដែរ។ ផ្សារនេះនិងបំពេញបន្ថែមដល់ផ្សារអូរឫស្សីដែរមានស្រាប់។ ផ្សារជីស៊ីអូរឫស្សីប្រើរចនាបថលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជាការរចនាបែបប្រពៃណី ដែលពោលពេញទៅដោយភាពច្នៃប្រឌិតហៅថា ស្ថាបត្យកម្មទំនើបបំប្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។
ផ្សារជីស៊ីអូរឫស្សីជាផ្សារបោះដុំ និងលក់រាយផលិតផលប្រើប្រាស់ដូចជា សំលៀកបំពាក់ គ្រឿងសម្អាង សិល្បៈ អាហារខ្មែរ សម្ភារៈប្រើប្រាស់នៅក្នុងគេហដ្ឋាន និងគ្រឿងអលង្ការជាដើម។ អាគារទាំងមូលជានិមិត្តរូបនៃស្ថាបត្យកម្មបែបប្រពៃណីជាមួយនឹងមុខងារ និងការប្រើប្រាស់ទំនើបសម្រាប់ទីផ្សារសម័យបច្ចុប្បន្ន។
នៅឆ្នាំ2024 អាគារមួយនេះ នឹងក្លាយជាទីតាំងដ៏សំខាន់អាចបង្ហាញអំពីការរស់នៅរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាកន្លែងដែរភ្ញៀវទេសចរណ៍ទាំងអស់ អាចទទួលបាននូវបទពិសោធន៍ក្នុងការទិញទំនិញបែបខ្មែរ។ ផ្សារជីស៊ីអូរឫស្សី ត្រូវបានរចនាឡើងយ៉ាងប្លែកពីគេជាមួយនឹងសួនឧទ្យាននៅជាន់លើបង្អស់។
ជាន់ដំបូលនឹងក្លាយជាកន្លែងទេសចរណ៍ និងកន្លែងសម្រាប់ថតរូបកម្សាន្តដ៏ល្បីល្បាញនៅពេលរាត្រី ដោយសារតែភាពទាក់ទាញជាច្រើនលើសលប់ ជាពិសេសគឺអាហារនៅតាមដងផ្លូវ (street food) ដ៏មានឱជារស និងសម្ភារៈប្លែកៗតាំងលក់។
ផ្សារជីស៊ីអូរឫស្សីជាការរួមបញ្ចូលគ្នានៃកន្លែងសម្រាប់ទិញទំនិញចាំបាច់ និងសម្រាប់ទទួលបទពិសោធន៍នៃវប្បធម៌នាពេលយប់។ មានកម្ពស់6ជាន់ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដោយបែងចែកជាន់នីមួយៗទៅតាមគោលដៅផលិតផលដូចជាគ្រឿងទេស គ្រឿងអលង្ការ សំលៀកបំពាក់ វត្ថុអនុស្សាវរីយ៍ សម្ភារៈអេឡិចត្រូនិកជាដើម។
ជាន់ក្រោមដី៖ ជាចំណតរថយន្ត (ចំណតរថយន្តអាចចតបាន500គ្រឿង និងចំណតម៉ូតូអាចចតបាន1000គ្រឿង)។
ជាន់ទី1៖ រួមមានកន្លែងលក់អាហារក្រៀម គ្រឿងទេស តូបបន្លែ អាហារស្រស់ កន្លែងដឹកជញ្ជូននិងឃ្លាំងស្តុកទំនិញ។
ជាន់ទី2៖ រួមមានកន្លែងលក់គ្រឿងអលង្កា វត្ថុអនុស្សាវរីយ៍ ចម្លាក់ ផលិតផល សិប្បកម្ម និងគំនូរ។
ជាន់ទី3៖ រួមមានកន្លែងលក់សំលៀកបំពាក់ គ្រឿងលម្អ ស្បៃជើង កំណាត់ និងគ្រឿងសម្អាង។
ជាន់ទី3A៖ រួមមានកន្លែងលក់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹម ផលិតផលប្លាស្ទិច និងគ្រឿងម៉ាស៊ីន។
ជាន់ទី5៖ រួមមានកន្លែងលក់ឧបករណ៍ឌីជីថល ទូរស័ព្ទ និងគ្រឿងបន្លាស់ ប្រដាប់ប្រដាក្មេងលេង និងសម្ភារៈការិយាល័យ។
ជាន់ដំបូល៖ រួមមានផ្សាររាត្រី ឧទ្យានទឹកហូរ សួនសម្ដែងសិល្បៈ កន្លែងក្មេងលេង វិមានអាហារ និងកន្លែងថតផ្សាយផ្ទាល់។
ទីតាំងផ្សារជីស៊ីអូឫស្សីស្ថិតនៅជាប់នឹងផ្លូវសហព័ន្ធរុស្ស៊ីហួសពីស្ពានអាកាសផ្សារដីហុយប្រហែល200ម៉ែត្រនៅខាងឆ្វេងដៃ សាងសង់លើផ្ទៃដី2ហិកតា។
សម្រាប់ព័ត៌មានលម្អិតស្ដីពីការផ្ដល់ជូនកាដូ ការបញ្ចុះតម្លៃ និងការបង់ប្រាក់សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ៖ 098893464
Telegram: https://t.me/CheakneaIPINRealestate
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ