សេដ្ឋកិច្ច
ព្រឹត្តិការណ៍កម្មវិធីចាប់ឆ្នោតផ្សងសំណាង 11.11 Singles’ Day ការលក់ខុនដូដ៏ពិសេសរបស់ MESONG
ដោយមានការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែងទូទាំងប្រទេសសម្រាប់គម្រោងដ៏អស្ចារ្យរបស់ក្រុមហ៊ុន Wonder Development MESONG ដែលជាខុនដូដ៏ប្រណីត និងខ្ពស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីចាប់រង្វាន់ ដើម្បីអបអរសាទរទិវា 11.11 Singles’ Day រួមជាមួយ ពិធីបុណ្យអុំទូក ដើម្បីអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្ម។

ការលក់ខុនដូដ៏ពិសេសរបស់ MESONG ក្នុងទីក្រុងភ្នំពេញបានបើកឱកាសសម្រាប់អតិថិជនថ្មី ចូលរួមប្រើប្រាស់ និងយល់ដឹងពីប្រណីតភាព។ អរគុណចំពោះការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការផ្ដល់ការរស់នៅដ៏ប្រណិត និងខ្ពស់បំផុតក្នុងចំណោមទីផ្សារក្នុងស្រុក។ ដោយមើលឃើញពីប្រជាប្រិយភាពរបស់ MESONG បានបង្កើតឲ្យមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ MESONG សូមអញ្ជើញអតិថិជនដ៏មានកិត្យានុភាព ដើម្បីចាប់យកឱកាសក្នុងការជាវចូលមកប្រើប្រាស់ ដែលបានកំណត់គោលដៅតាមតម្រូវការរបស់ពួកគេ តាមរយៈព្រឹត្តិការណ៍ Raffle Draw ដែលរៀបចំនៅក្នុងមជ្ឈមណ្ឌលលក់របស់យើងខ្ញុំនៅកោះពេជ្រ។ រួមជាមួយនឹងការតុបតែង រំលេចនូវភាពទាក់ទាញ ជាមួយនឹងតន្ត្រីដ៏រីករាយ។ ព្រឹត្តិការណ៍ Raffle Draw នឹងធ្វើការជ្រើសរើសក្រុមអ្នកឈ្នះ ដោយពួកគេទាំងអស់ទទួលបានសិទ្ធិផ្តាច់មុខក្នុងការក្លាយជាម្ចាស់ខុនដូ MESONG។

MESONG គឺជាកន្លែងដែលធ្វើឲ្យសុបិនរបស់លោកអ្នកក្លាយជាការពិត។ យើងចូលចិត្តអ្វីដែល MESONG បានតំណាង ហើយទន្ទឹងរង់ចាំឆ្ពោះទៅកាន់អគារខ្ពស់បំផុតនៃប្រទេសកម្ពុជាក្នុងឆ្នាំ 2023 ឆាប់ៗនេះ” ថ្លែងដោយនារីដ៏ស្រស់ស្អាតម្នាក់ ដែលបានឈ្នះក្នុងកម្មវិធី Raffle Draw និងបានជាវមួយយូនិត។ អតិថិជនម្នាក់ទៀតមកពីប្រទេសប៉ូឡូញក៏បានរំលឹកឡើងវិញនូវក្តីស្រឡាញ់របស់គាត់ចំពោះប្រទេសកម្ពុជា ហើយរំពឹងការរស់នៅបែបប្រណិតភាពដែល MESONG ផ្ដល់អោយ។ “ខ្ញុំបានធ្វើដំណើរក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយខ្ញុំចូលចិត្តប្រទេសកម្ពុជាជាងគេ ដោយសារហេតុផលជាច្រើន។ ហើយក្នុងនោះក៏មានអគារ MESONG មួយចំណុចដែរ” បុរសជនជាតិប៉ូឡូញបាននិយាយដោយស្នាមញញឹម។ អ្នកចូលរួមភាគច្រើនក្នុងកម្មវិធីរបស់ MESONG សុទ្ធតែមានអារម្មណ៍រីករាយ និងស្រស់ស្រាយ និងទទួលយកអ្វីដែលថ្មី ដែល Mesong បានផ្ដល់អោយ។ “ការសាកល្បងផ្សងសំណាងរបស់លោកអ្នក ដើម្បីទទួលបានខុនដូក្នុងក្តីស្រមៃរបស់លោកអ្នកតាមរយៈកម្មវិធី Raffle Draw ដោយក្ដីរីករាយ ជាពិសេសនៅពេលដែលបានមកដល់ខុនដូដ៏ល្បីដូចជា MESONG វាពិតជាមានតម្លៃណាស់ សូម្បីតែការរៀបចំព្រឹត្តិការណ៍នេះឡើងក៏ដោយ” ភ្ញៀវក្នុងស្រុកបានបង្ហាញអារម្មណ៍ជាមួយនឹងភាពសើចក្អាក់ក្អាយ។


ភាពជោគជ័យនៃការលក់របស់ MESONG បានបង្ហាញពីតម្រូវការដ៏ខ្លាំងក្លាសម្រាប់ខុនដូលំដាប់ខ្ពស់ និងស្ដង់ដារ សោភ័ណសម្រាប់កម្រិតជីវភាពរស់នៅដ៏ប្រណីត។ យើងនឹងបន្តរៀបចំព្រឹត្តិការណ៍ និងបង្ហាញនូវគំនិតច្នៃប្រឌិតផ្សេងៗ ដើម្បីបំពេញតម្រូវអតិថិជនរបស់យើង»។ បាននិយាយដោយ លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន Wonder Development,ដែលដឹកនាំនៅពីក្រោយព្រឹត្តិការណ៍ gimmicky នេះ ។
សូមចូលទៅកាន់គេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិតនៃគម្រោង MESONG៖ www.mesong.com
មជ្ឈមណ្ឌលលក់ MESONG
អាសយដ្ឋាន អគារ Diamond Twin Tower, បន្ទប់លេខ២៥/F S០៧&S០៨ ផ្លូវសុភមង្គល កែងវិថីសួនច្បារ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទំនាក់ទំនង៖ +855 2323 2288
អំពី WONDER DEVELOPMENT
Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិ ដែលគ្រប់គ្រងដោយ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិរួមមាន វិនិយោគិនដែលមានជំនាញវិជ្ជាជីវៈមកពីហុងកុង ដូចជា វិនិយោគិនស្ថាប័ន ក្រុមហ៊ុនចុះបញ្ជី និងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់នៅហុងកុង។ Wonder Capital Group គឺជាអ្នកកាន់អាជ្ញាប័ណ្ណគ្រប់គ្រងទ្រព្យសកម្មប្រភេទទី 9 ដែលផ្តល់ដោយគណៈកម្មការមូលបត្រនៃទីក្រុងហុងកុង។ ក្រុមការងារ មានបទពិសោធន៍វិនិយោគអចលនទ្រព្យជាង 20 ឆ្នាំ និងមានតួនាទីកាន់ប្រតិបត្តិការ និងគ្រប់គ្រងនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិដែលមានតម្លៃជាង ពាន់លានដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ