សេដ្ឋកិច្ច
រដ្ឋាភិបាល ថៃ ផ្តល់សំណងដល់កសិករដែលរងគ្រោះ ដោយសារតម្លៃស្រូវអង្ករធ្លាក់ថ្លៃ
ដោយសារតែការអូសបន្លាយនៃទឹកជំនន់ និងការធ្លាក់ចុះនៃអត្រានាំចេញ បានធ្វើឲ្យតម្លៃនៃស្រូវបានធ្លាក់ចុះដល់ទៅ ៥ បាតក្នុង ១ គីឡូក្រាម ខណៈដែលតម្លៃនៃមីកញ្ចប់ក្នុង ១ កញ្ចប់មានតម្លៃត្រឹមតែ ៧ បាតប៉ុណ្ណោះ ។

យោងតាមគម្រោងធានារ៉ាប់រងតម្លៃស្រូវអង្ករសម្រាប់ឆ្នាំទី ៣ បានដោយឲ្យដឹងថា បាតុភូតនៃការធ្លាក់ថ្លៃភ្លាមៗនេះ បានបណ្តាលឲ្យរដ្ឋាភិបាលត្រូវរ៉ាប់រងនូវបន្ទុកដោយការ ចំណាយប្រាក់ប្រមាណ ៨៩ លានបាត សម្រាប់ថ្លៃខាតបង់ជូនកសិករ ៤.៦៩ លានគ្រួសារ ។
នៅថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋាភិបាលបានចាប់ផ្តើមកញ្ចប់ថវិការដំបូងនូវទឹកប្រាក់ ១១ លានបាត សម្រាប់កសិករនៃផ្នែកទី១ ។
ជំនួយការប្រធានសារខាធនាគារកសិកម្ម និងសហប្រត្តិបត្តិការណ៍សម្រាប់កសិកម្ម លោក Kittipon Panchan (BAAC) បានលើកឡើងថា ទឹកប្រាក់ប្រមាណ ១៩.៨ លានបាត (ប្រហែល ៦០ ម៉ឺនដុល្លារ) ត្រូវបានផ្ញើចេញទៅគណនីចំនួន ៨១០ កាលពីថ្ងៃទី៩ ខែវិច្ឆិកា នៅឯសារខាខេត្ត Nakhon Nayok ។

លោក Panchan បានបន្ថែមថា “ទឹកប្រាក់ដែលត្រូវទទួលបាន នឹងត្រូវផ្ទេរទៅគណនីរបស់ កសិករតាមរយៈធនាគារ កសិកម្ម និងសហប្រត្តិបត្តិការណ៍សម្រាប់កសិម្ម ។ ពូកគាត់អាចដក ប្រាក់តាមរយៈបញ្ជរ ធនាគារកសិកម្ម និងសហប្រត្តិបត្តិការសម្រាប់កសិកម្មដោយសៀវភៅ ធនាគារ និងអត្តសញ្ញាណបណ្ណរបស់ពួកគាត់ ឬក៏អាចដកតាមម៉ាស៊ីន ATM ហើយពូកគេក៏អាចប្រើប្រាស់កម្មវិធីតាមរយៈទូរស័ព្ទដៃដើម្បីផ្ទេរប្រាក់ផងដែរ” ។
គ្រានោះផងដែរ កសិករម្នាក់ក្នុងសង្កាត់ Muaeng បានបញ្ជាក់ថាគាត់បានទទួលទឹកប្រាក់សម្រាប់ថ្លៃ ខាតបង់នេះរួចហើយ ។

កសិករឈ្មោះ Boonmee Mangsa ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រៅពីការធ្លាក់ថ្លៃភ្លាមៗនៃតម្លៃ ស្រូវអង្កររបស់ប្រទេសថៃដែលបានធ្លាក់ចុះពី ៨០ បាត (ប្រហែល ២.៤ ដុល្លារ) ក្នុង ១ ធុងកាលពីឆ្នាំមុន មកត្រឹមជាង ៦០ បាត (ប្រហែល ១.៨ ដុល្លារ) ឆ្នាំនេះ ប៉ុន្តែជីគឺនៅតែមានតម្លៃថ្លៃ ។ ទឹកប្រាក់ថ្លៃខូចខាតនេះអាចជួយសម្រួលបានបន្តិចបន្តួច “ប្រសើរជាងមិន ទទួលបានអ្វីទាល់តែសោះ” ។
កសិករម្នាក់ទៀតឈ្មោះ Witoon Puttapanya បានប្រាប់ឲ្យដឹងថា “ខ្ញុំបានទទួលទឹកប្រាក់គ្រប់តាមចំនួន ដែលគេបានប្រាប់ខ្ញុំ ។ ខ្ញុំនឹងយកទឹកប្រាក់នេះដើម្បីប្រើប្រាស់សម្រាប់ដាំកសិផលនៅឆ្នាំក្រោយ ។ ពួកយើងបានបូមទឹកចេញរួចរាល់ហើយ សម្រាប់ការដាំដុះម្តងទៀត” ៕
ប្រភព ៖ A24 News Agency

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល