Connect with us

ព័ត៌មានជាតិ

​អ្នក​ឧកញ៉ា​គិត ម៉េង លើ​ក​បញ្ហា​ ១២ ចំណុច​ ស្នើ​គយ​ជួយ​ដោះស្រាយ

បានផុស

នៅ

កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំ​កិច្ច​ប្រជុំលើកទី៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (8th CPPM Meeting) ដោយមាន​វត្តមាន​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងពិនិត្យនិងដោះស្រាយសំណូមពរ និងបញ្ហានានារបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការលើកកម្ពស់អនុលោមភាពការអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហានានា ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក។

អ្នក​ឧកញ៉ា​ដែល​តំណាង​ឲ្យ​វិស័យ​ឯកជន​បាន​សំណូមពរនិងលើក​បញ្ហាចំនួន ១២ ចំណុច​ ពាក់ព័ន្ធនីតិវិធីគយដើម្បី​ចូលរួមពិភាក្សា​រក​ដំណោះស្រាយ​ដែលរួម​មាន៖ ការបញ្ចុះកម្រៃបែបបទគយ (Customs Processing Fee) លើប្រតិវេទន៍​ដែលមានតម្លៃទាប ការកាត់បន្ថយចំណាយលើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ ការកើនឡើងនូវថ្លៃដឹកជញ្ជូនទំនិញនាំចេញដោយសារកង្វះទូកុងតែន័រក្នុងបរិបទកូវីដ-១៩ ការកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញដល់ទីតាំងក្រុមហ៊ុន ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Payment ការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធទំនិញ ការតភ្ជាប់ប្រព័ន្ធដោះដូរទិន្នន័យនិវេទនប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូនជាមួយប្រព័ន្ធអាស៊ីគូដា ការអនុវត្តនីតិវិធីនិងប្រព័ន្ធធ្វើបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) ការផ្ដល់ប្រព្រឹត្តិកម្មលើកទឹកចិត្តចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ជាដើម។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាន​​លើក​ពីសារៈសំខាន់ក្នុង​ការ​រៀបចំ​យន្តការ CPPM ដែលជាវេទិកាសម្រាប់ផ្នែកឯកជនអាចស្វែងរកដំណោះស្រាយចំពោះបញ្ហា និង​លើក​ពី​សំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់​ការ​សម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុងបរិបទនៃការងើបឡើងវិញនូវសកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិកូវីដ-១៩។

បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងាររបស់យន្តការ CPPM បាន​ទទួលយកដំណោះស្រាយ ហើយ​បានឯកភាពគ្នាលើកទឹកចិត្តឱ្យក្រុមការងារជំនាញនីមួយៗបន្តពិនិត្យ និងពិភាក្សាដោះស្រាយបញ្ហាដែលនឹងកើតឡើងជាយថាហេតុនាពេលខាងមុខ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម