Connect with us

សេដ្ឋកិច្ច

ជិត៣០ឆ្នាំនេះ ចិនបានផ្តល់ហិរញ្ញប្បទានជាង​៤៦០០លានដុល្លារដល់កម្ពុជា

បានផុស

នៅ

នៅក្នុងរយៈពេលជិត៣០ឆ្នាំមកនេះសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ហិរញ្ញប្បទានមកកម្ពុជា ប្រមាណជាង ៤៦០០លានដុល្លារអាមេរិក ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់ខ្លាំង។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីចុងខែវិច្ឆិកា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា អំឡុងឆ្នាំ ១៩៩២-២០២០ សាធារណរដ្ឋប្រជាមានិតចិនបានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជា សរុបប្រមាណ ៤,៦៥៥លានដុល្លារអាមេរិក ខណៈដែលវិនិយោគិន បានបណ្តាក់ទុនសរុបប្រមាណជាង ២៧ប៊ីលានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ចិន្តាសោភា បានបន្តថា ក្រៅពីនេះរដ្ឋាភិបាល និងប្រជាជនចិនបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្ពុជា នាំឲ្យកម្ពុជាក្លាយជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស។

ពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីនេះ លោករដ្ឋមន្ត្រីប្រតិភូបានបន្តទៀតថា ច្បាប់នេះត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យ​ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និង សេដ្ឋកិច្ចបរិវត្តឧស្សាហកម្ម៤.០. បដិវត្តកម្មឌីជីផល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវី១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីកីឡាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដូចជា ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា រួមទាំងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទួតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ទំនាក់ទំនងល្អរវាងចិន និងកម្ពុជា មានតាំងពីយូរមកហើយ ជាពិសេសឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវី៩-១៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត។

លោកឯកអគ្គរដ្ឋទួតរំពឹង​ថា ការដាក់ចេញនូវច្បាប់ស្តីពីការវិនិយោគ គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចសហប្រតិបត្តិការ វិនិយោគកម្ពុជា-ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ និងចុងក្រោយនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើឱ្យប្រសើរ​ឡើងនូវ កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ វិនាទី មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា៧ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១០ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២២ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៦ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម