Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាមេរិក គ្រោងវិនិយោគដាំ និងកែច្នៃ ដើមប្រេងខ្យល់ អាកាស្យា នាំចេញ

បានផុស

នៅ

ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកមួយ មានគម្រោងចង់វិនិយោគលើការដាំឈើប្រេងខ្យល់ និងអាកាស្យាដើម្បីធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅ សហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះត្រូវបានបង្ហាញនៅ ក្នុងជំនួបសម្តែងការគួរសមរវាងលោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ជាមួយលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​ រសៀលថ្ងៃទី ៨ ធ្នូនេះ នៅ ទីស្តីការក្រសួង។

នៅ ក្នុងជំនួបនោះ លោក Paul Kambur បានមានប្រសាសន៍ថា ក្នុងជំនួបនេះ លោកគោលបំណងដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅ សហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីលោករដ្ឋមន្រ្តី អំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។

លោករដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ចំពោះគោលបំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឱ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។

លោករដ្ឋមន្ត្រីបានជូនយោបល់ឱ្យក្រុមហ៊ុន គួរស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឱ្យអស់សក្តានុពល បង្កើនផលិតភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅ មូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន និងធ្វើការសហការវិនិយោគលើការដាំឈើ នៅ តាមស្ថានីយ៍ផ្សព្វផ្សាយ និងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។

ចំពោះជម្រើសទាំងពីរខាងលើ លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនសម្រេចទទួលបានជោគជ័យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

រំលោភ
សន្តិសុខសង្គម១០ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម